ព័រទុយហ្គាល់៖ បងស្រីរបស់ Cristiano Ronaldo បានបញ្ជាក់ថា កំពូលតារាបាល់ទាត់នេះ នឹងជួយចេញថៃ្លព្យាបាលដល់អ្នករងគ្រោះដោយគ្រោះមហន្ដរាយភ្លើងឆេះព្រៃ ក្នុងប្រទេសព័រទុយហ្គាល់។

តារាចម្រៀង Pop នាង Katia Aveiro បានបង្ហោះសេចក្ដីប្រកាសមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់នាង ដែលបានបង្ហាញថា ខែ្សប្រយុទ្ធរបស់ក្រុមអធិរាជស Real Madrid នឹងជួយចេញថៃ្លព្យាបាលដល់ជនរងគ្រោះទាំងអស់។  

ក្រុមគ្រួសាររបស់ Ronaldo (រាប់ពីឆ្វេង ម្ដាយ, Ronaldo, និងបងស្រីរបស់ Ronaldo)

សេចក្ដីប្រកាសនោះបានបញ្ជាក់ថា៖ «Cristiano Ronaldo នឹងផ្ដល់ការឧបត្ថម្ភ ដោយជួយចេញថៃ្លព្យាបាលជនរងគ្រោះចំនួន ៣៧០នាក់ ដែលបានរងរបួសក្នុងគ្រោះមហន្ដរាយភ្លើងឆេះព្រៃ»។

ក្រោយពីមានគ្រោះមហន្ដរាយនេះបែបនេះ អតីតខែ្សប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United បាននិយាយថា៖ «វាមិនអាចទៅរួចនោះទេ ដែលពួកយើងធើ្វព្រងើយកន្ដើយចំពោះសោកនាដកម្មនេះ។ ពួកយើងនឹងនៅជិតសាច់ញាតិ មិត្ដភក្ដិរបស់ជនរងគ្រោះទាំងអស់គ្នា»

Ronaldo បន្ដថា៖ «ពួកយើងគាំទ្រយ៉ាងពេញទំហឹង ចំពោះអ្នកពន្លត់អគ្គីភ័យ ដែលហ៊ានប្រថុយនឹងជីវិតរបស់គេដើម្បីជួយជនរងគ្រោះ តាមមធ្យោបាយដ៏ល្អបំផុតតាមដែលអាចធើ្វទៅបាន»៕  

គ្រោះមហន្ដរាយភ្លើងឆេះព្រៃក្នុងប្រទេសព័រទុយហ្គាល់
គ្រោះមហន្ដរាយភ្លើងឆេះព្រៃក្នុងប្រទេសព័រទុយហ្គាល់
បងស្រីរបស់​ Ronaldo បានបង្ហោះផុសនេះ ដែលបញ្ជាក់ពីការជួយរបស់ Ronaldo
Ronaldo ក្នុងការប្រកួតកន្លងទៅ
Cristiano Ronaldo

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]