ហ្វីលីពីន៖ លោកយាយអាយុ ៦៨ឆ្នាំមួយរូប បានឆក់យកបេះដូងគណកម្មការ និងទស្សនិកជន ក្នុងកម្មវិធីប្រកួតសមត្ថភាព Asia’s Got Talent រដូវកាលទី២។ សមត្ថភាពពិសេសនឹកស្មានមិនដល់របស់លោកយាយ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងផ្ទុះសំណើចយ៉ាងខ្លាំង។

រូបរាងប្លែកៗ និងការតុបតែងខ្លួនដ៏គួរឲ្យស្រឡាញ់របស់លោកយាយ បានធ្វើឲ្យគណកម្មការមានការងឿយឆ្ងល់យ៉ាងខ្លាំងថា តើលោកយាយនឹងយកសមត្ថភាពអ្វីមកបង្ហាញទស្សនិកជន។

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់! លោកយាយ Mercifuletes Viola បានបង្ហាញសមត្ថភាពច្រៀង និងបង្អួតពីជំនាញរ៉េបរបស់លោកយាយទៀតផង។

រូបរាងប្លែកៗ និងការតុបតែងខ្លួនដ៏គួរឲ្យស្រឡាញ់របស់លោកយាយ បានធ្វើឲ្យគណកម្មការមានការងឿយឆ្ងល់យ៉ាងខ្លាំង

ចុងក្រោយ គណកម្មការទាំង៣ ដែលមាន ផលិតករជនជាតិកាណាដា លោក David Foster តារាចម្រៀងជនជាតិហ្វីលីពីន អ្នកនាង Anggun និងអ្នកនិពន្ធ-តារាចម្រៀងកូរ៉េខាងត្បូង លោក Jay Park បាននិយាយពាក្យថា «Yes» ព្រមៗគ្នាតែម្តង។

គណកម្មការ អ្នកនាង Anggun បានប្រាប់ទៅកាន់លោកយាយ Viola ថា៖ 

“អ្នកបានធ្វើឲ្យខ្ញុំរីករាយខ្លាំងណាស់ ហើយមិនមែនមានតែខ្ញុំទេដែលរីករាយ...”។

បើទោះបីជាលោកយាយអត់មានធ្មេញក៏ដោយ ក៏គណកម្មការ លោក David Foster បានកោតសរសើរចំពោះសមត្ថភាពរ៉េបរបស់លោកយាយខ្លាំងណាស់ ។

ចង់ដឹងថា លោកយាយ Viola ពិតជាអស្ចារ្យយ៉ាងណា ទើបបានជាគណកម្មការនិយាយពាក្យ Yes ព្រមៗគ្នាបែបនេះ? សូមទស្សនាវីដេអូខាងក្រោម៖ 

សមត្ថភាពដ៏ពិសេសរបស់លោកយាយ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងផ្ទុះសំណើចយ៉ាងខ្លាំង
ចុងក្រោយ គណកម្មការទាំង៣បាននិយាយថា «Yes» ព្រមៗគ្នាតែម្តង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]