ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ចាប់ខ្លួន បន្ទាប់​ពី​បាន​ហែក​ជញ្ជាំង​ផ្ទះ ចូល​ទៅ​លួច​កាបូប​លុយ កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ នៅ​ភូមិ​កំពុងចម្លង ឃុំ​កំពុងចម្លង ស្រុក​ខ្សាច់កណ្ដាល ។

ជនសង្ស័យ​ឈ្មោះ​សែន ឈី​វ​វៃ អាយុ​១៧ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សែ​ម ច​ន្ធូ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ អ្នក​ទាំង​ពីរ​រស់នៅ ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ យប់​ថ្ងៃ​ទី​១៨​ខែ​នេះ ជន​រង​គ្រោះ​បាន​យក​លុយ ចំនួន​១៦០០​ដុល្លារ និង​១​លាន​រៀល ដាក់​ក្នុង​កាបូបស្ពាយ​ពណ៌​ស្វាយ​ដាក់​ក្រោម​ពូក ហើយ​ចូល​ដេក​លក់​ធម្មតា ។ លុះដល់​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៩ ជនសង្ស័យ លួច​ចូល​ផ្ទះ​តាម​ជញ្ជាំង​ខាងក្រោយ រួច​ឃើញ​កាបូប​លុយ​ជន​រង​គ្រោះ​នៅ​ក្រោម​ពូក​ក្បាល​ដំណេក​ក៏​លួច​យក ហើយ​ហែក​ជញ្ជាំង​ស័ង្កសី​ខាង​មុខ​រត់​ចេញ​ទៅ​ផ្ទះ​ខ្លួន ។

បន្ទាប់​មក​ជនសង្ស័យ​យក​លុយ​ចំនួន​១៣៩០​ដុល្លារ លាក់​ទុក​ក្នុង​បន្ទប់​ក្នុងផ្ទះ​របស់​ខ្លួន និង​ដាក់​តាម​ខ្លួន​ចំនួន​២១០​ដុល្លារ និង​ប្រាក់​រៀល​ប្រហែល​១​លាន​រៀល យក​ទៅ​ច្រៀង​ខារ៉ាអូខេ និង​ទិញ​ទូរស័ព្ទ​ម៉ាក Iphone5 មួយ​គ្រឿង ។

លុះដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង ទើប​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ និង​ដកហូត​វត្ថុ​តាង បាន​ប្រាក់​ចំនួន​១៣៩០​ដុល្លារ ទូរស័ព្ទ​ម៉ាក Iphone5 មួយ​គ្រឿង កាបូបស្ពាយ​ពណ៌​ស្វាយ​ចំនួន​០១ ។ ក្រោយមក​អធិការដ្ឋាន​នគរបាល​ស្រុក កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង ៕ 

ជនសង្ស័យ​ឈ្មោះ​សែន ឈី​វ​វៃ អាយុ​១៧ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ
ជនសង្ស័យ​ឈ្មោះ​សែន ឈី​វ​វៃ អាយុ​១៧ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]