អង់គ្លេស៖ ប៉ុន្មានថ្ងៃមុននេះ ក្លឹបយក្ស Real Madrid បានបើកទ្វារកីឡាដ្ឋានរបស់ខ្លួនដើម្បីទទួលស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងការប្រកួតវគ្គជម្រុះក្នុងពូលក្របខ័ណ្ឌ Champion League ប៉ុន្តែការប្រកួតនេះបានបញ្ចប់ទៅដោយលទ្ធផល ១ស្មើប៉ុណ្ណោះ។

យ៉ាងណាមិញ គេបានកត់សម្គាល់ឃើញថាខ្សែប្រយុទ្ធជួរមុខរបស់ Spur គឺកីឡាករ Harry Kane បានបញ្ចេញសកម្មភាពជិតស្និទ្ធជាមួយកីឡាករ Cristiano Ronaldo យ៉ាងខ្លាំង ហើយគេទាំង២នាក់ ក៏បានប្តូរអាវគ្ នាក្រោយការប្រកួតបានបញ្ចប់ទៀតផង។

ក្រោយការប្រកួតបានបញ្ចប់ កីឡាករ Harry Kane បានប្រាប់សារព័ត៌មានថា Ronaldo គឺជាកីឡាករគំរូមួយរបស់គេ ហើយខ្លួនគេក៏បានដូរអាវជាមួយនឹងកីឡាករ Cristiano Ronaldo ផងដែរ ប៉ុន្តែគេមិនដឹងថា Ronaldo នឹងយកអាវរបស់ខ្លួនទៅធ្វើអ្វីឡើយ។ Harry Kane បានបន្តទៀតថា ខ្ញុំបានសុំដូរអាវជាមួយ Ronaldo ហើយខ្ញុំនឹងយកវាទៅដាក់ស៊ុមដើម្បីព្យួរ៕

កីឡាករ Cristiano Ronaldo និងកីឡាករ Harry Kane
ការប្រកួតរវាង Real Madrid និង Spur
ការប្រកួតរវាង Real Madrid និង Spur
ការប្រកួតរវាង Real Madrid និង Spur

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]