ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃអង្គារកន្លងទៅ សាកសពដំរីស៊ូម៉ាត្រា២ក្បាល ត្រូវបានគេប្រទះឃើញក្នុងស្រុក Aceh Timur ប្រទេសឥណ្ឌូនេស៊ី។ 

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះជឿថា ដំរីទាំង២ក្បាលស្លាប់ដោយសារ ឆក់ចរន្តអគ្គិសនីនឹងរបងដែលគេហុំព័ទ្ធចំការ។

គួរបញ្ជាក់ថា ដំរីស៊ូម៉ាត្រា ជាប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជយ៉ាងធ្ងន់ធ្ងរ។ ចំនួនរបស់ពួកគេត្រូវបានធ្លាក់ចុះ ដោយសារ ការប្រម៉ាញ់យកភ្លុក ឬត្រូវបានសម្លាប់ដោយសារពួកវាបានបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋជាដើម។ ក្រៅពីនេះ ការបំផ្លាញជម្រកសត្វតាមរយៈការកាប់ព្រៃឈើ ក៏ចូលរួមចំនែកបង្កឲ្យមានបញ្ហានេះដែរ។

រហូតមកដល់ពេលនេះ ដំរីស៊ូម៉ាត្រាប្រមាណ ១ ៧០០ក្បាលបានងាប់នៅក្នុងព្រៃមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ដំរី២ក្បាល ត្រូវភ្លើងឆក់ងាប់ដំណាលគ្នា យ៉ាងអាណោចអាធម
ដំរី២ក្បាល ត្រូវភ្លើងឆក់ងាប់ដំណាលគ្នា យ៉ាងអាណោចអាធម
ដំរី២ក្បាល ត្រូវភ្លើងឆក់ងាប់ដំណាលគ្នា យ៉ាងអាណោចអាធម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]