ភ្នំពេញ៖ ក្រោយពីការប្រកាសចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា យ៉ាងគួរឲ្យភ្ញាក់ផ្អើល កាលពីយប់មិញរបស់លោក Leonardo Vitorino ឃើញថាមានអ្នកគាំទ្រជាច្រើន បានសម្ដែងការមិនពេញចិត្ដ និងមានការសោកស្ដាយសម្រាប់ការចាកចេញរបស់គ្រូបង្វឹកមួយនេះ។

ក្នុងផុសរបស់លោក Leonardo អំពីការចាកចេញនេះ គឺមានអ្នកគាំទ្រជាច្រើន បានធើ្វការ comment មិនពេញចិត្ដអំពីការចាកចេញមួយនេះ ខណៈដែលខ្លះទៀតមានការសោកស្ដាយ និងបានថ្លែងអំណរគុណដល់លោក ក្នុងការដឹកនាំក្រុមជម្រើសជាតិរយៈពេលប៉ុន្មានខែកន្លងមកនេះ។  

គួរបញ្ជាក់ផងដែរថា លោក Leonardo Vitorino បានឡើងមកកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កាលពីដើមឆ្នាំ២០១៧ ខណៈដែលលោក និងខាងសហព័ន្ធបានសន្យាថា នឹងធើ្វការរួមគ្នាដោយសម្លឹងមើលទៅរកឆ្នាំ២០២៣ ពេលកម្ពុជា ធើ្វជាម្ចាស់ផ្ទះកីឡា SEA Games ប៉ុន្ដែកាលម្សិលមិញនេះ លោកបានសម្រេចលាលែងចេញពីតំណែងយ៉ាងគួរឲ្យភ្ញាក់ផ្អើល ដែលធើ្វឲ្យអ្នកគាំទ្រ និងមហាជនមានការសោកស្ដាយ អំពីការចាកចេញរបស់លោក៕ 

លោក Leonardo Vitorino
លោក Leonardo Vitorino
លោក Leonardo Vitorino
លោក Leonardo Vitorino
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]