ភ្នំពេញ៖ រថយន្ដឡង់គ្រីស័រ មួយគ្រឿងបានបើកបុក រថយន្ដកាមរី ហាយប្រ៊ីតមួយគ្រឿង ដែលបណ្តាលឲ្យ រថយន្ដទាំងពីរគ្រឿង រងការខូចខាតដូចគ្នា។ ប៉ុន្តែក្នុងហេតុការណ៍ នេះរថយន្តហាយប្រ៊ីត បានរងការខូចខាត បើកបរលែងកើតភ្លាមៗ ហើយចំណែករថយន្ត ឡង់គ្រីស័រព្យាយាម បើករត់ចេញពីកន្លែង កើតហេតុ តែអកុសល បើកចេញបានមិនឆ្ងាយ ប៉ុន្មានផងស្រាប់តែ ធ្លាយធុងទឹកបណ្តាលឲ្យ ដំណើរទៅមុខ លែងរួចត្រូវបានប៉ូលិស តាមចាប់បានតែម្តងទៅ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីយប់ថ្ងៃទី០៧ ខែមិនា ឆ្នាំ ២០១២នៅចំណុចផ្លូវលេខ១៣៥កែង៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះទៅត្រួតពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដបង្កហេតុម៉ាកឡង់គ្រីស្ស័រ ពណ៌សំបកឪឡឹក ដែលបើកបរដោយបុរសម្នាក់មិនបានស្គាល់អត្តសញ្ញា ណចំណែករថយន្ដរងគ្រោះម៉ាកកាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ដូចគ្នា។ សាក្សីដែលបានឃើញហេតុការណ៍ បានឲ្យបន្តឲ្យដឹងថែមទៀតថា មុនពេលកើតហេតុគេបានឃើញ រថយន្តបង្កបើកបរ តាមផ្លូវលេខ១៣៥ ពីត្បូងទៅជើងដោយបានបើកក្នុងល្បឿនលឿនគ្មានការកំណត់បានឡើយ ចំណែក រថយន្ដកាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់នោះបានបើកតាមផ្លូវលេខ៤៣២ ពីកើតទៅលិច ខណៈពេល រថយន្ត ទាំងពីរបើកមកដល់ផ្លូវកែងកើតហេតុខាងលើក៏ស្រាប់តែរថយន្ដឡង់គ្រី ស្ស័របានពន្លះ រថយន្ដកាមរី ហាយប្រ៊ីតចំពីមុខ ពេញទំហឹងាលាន់លឺសូរដូចរន្ទះដែលបណ្តាលឲ្យរថយន្តកាមរីហាយ ប៊្រីតបានកំពឹតផ្នែក ខាងមុខនិងដាច់កង់មុខខាងស្ដាំ រីឯអ្នកបើករថយន្ដកាមរីហាយប៊្រីតបាន បោកក្បាលផ្ទុកនឹងកញ្ចក់ រថយន្ដដែល បណ្តាលឲ្យរងរបួសបែកក្បាលហើយរថយន្ដនេះបាន រេចង្កូតប្រមាណជា២០ម៉ែត្ររលត់ម៉ាស៊ីននៅចិញ្ចើមផ្លូវ ទៅមុខលែងរួច។ចំណែករថយន្ដឡង់គ្រីស្ស័រ បន្ទាប់ពីបានរថយន្តកាមរីរួចហើយបានព្យាយាម បើករត់គេចខ្លួន តាមបណ្តោយផ្លូវម៉ៅសេទុងរហូតដល់ មុខស្ថានទូតចិនទើបអកុសលក៏ត្រូវធ្លាយធុងទឹក បើកទៅមុខលែង រួចទើបឈប់។

បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋដែលរោមមើលបាននិយាយថាបង្ក ឡើងដោយសារភាគីទាំងពីរបើកបរគ្មានការអធ្យាស្រ័យទើបបានជាកើតមានគ្រោះថ្នាក់នេះ។ក្រោយពេល ហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយសមត្ថកិច្ចការិយា ល័យចរាចរបាន ចុះវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការនគរបាលរាជធានី ភ្នំពេញដើម្បីចាត់ តាមផ្លូវច្បាប់៕

 ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]