(ភ្នំពេញ)៖ អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News និង Khmertalking ឲ្យដឹងថា ថវិកាសរុបជិត ៦ពាន់ដុល្លារ ត្រូវបានចំណាយទាំងស្រុង សម្រាប់ពិធីបុណ្យសពរបស់តារាចម្រៀង សាន ស្រីឡៃ ដែលធ្វើឡើងនៅក្នុងវត្តសែនសុខ សង្កាត់ឃ្នួញ ខណ្ឌសែនសុខ និងដែលទើបបញ្ចប់នៅថ្ងៃម្សិលមិញនេះផងដែរ។

លោក មាស រិទ្ធី បានបញ្ជាក់ឲ្យដឹងថា ថវិកាទាំងនេះត្រូវបានចំណាយ លើពិធីបុណ្យសពជាង ៥,០០០ដុល្លារ ប្រគេនវត្តចំនួន ៤០០ដុល្លារ ជូនតាអាចារ្យ ៦នាក់ ក្នុងនោះអាចារ្យធំ ១៥ម៉ឺនរៀល និងអាចារ្យ៥នាក់ផ្សេងទៀត ម្នាក់ៗចំនួន ១០ម៉ឺនរៀល។

ជាមួយគ្នានេះ អគ្គនាយករង និងជាអ្នកអធិប្បាយព័ត៌មានកំពុងពេញនិយម នៅស្ថានីយ៍ទូរទស្សន៍មួយនេះ ក៏បានថ្លែងឲ្យដឹងថា ស្ថានីយ៍ទូរទស្សន៍ហង្សមាស ក៏សូមបញ្ចប់រឿងនៅត្រឹមនេះទៅចុះ ដែលបានកើតឡើង ដ៏ចម្រូងចម្រាស់ពាក់ព័ន្ធនឹងអាចារ្យ មាស សំណាង ជាមួយការទារថ្លៃច្រើនហួសហេតុ សម្រាប់រៀបចំពិធីបុណ្យសព តារាចម្រៀងរូបនេះ។

លោក មាស រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ជំហររបស់ហង្សមាសជាមួយអាចារ្យ មាស សំណាង បញ្ចប់ត្រឹមនេះចុះព្រោះបុណ្យសព សាន្ត ស្រីឡៃ បានចប់ចុងចប់ដើមហើយដែរ ចំណែកឯលុយដែលតម្រូវឲ្យហង្សមាសចំណាយទៅវត្តរហូត ២៦០០$ ដែលមិនសមហេតុផលក៏យើងមិនបានចំណាយដែរ។ គ្រាន់តែចង់ប្រាប់ទៅអាចារ្យវិច, អាចារ្យវេច, អាចារ្យវត្ត, អាចារ្យវាំង កុំឲ្យមានមេរៀននេះកើតឡើងនៅតាមទីអារាមវត្ត ក្នុងប្រទេសយើងតទៅទៀត។ ព្រះចៅអធិការ និងអាចារ្យ ៦រូប នៅវត្តនោះពិតប្រាកដបានយំអង្វរ កុំឲ្យហង្សមាសបន្តទៅទៀត ព្រោះថ្ងៃសុក្រចុងសប្តាហ៍នេះធ្វើកឋិនផង។ សូមបញ្ជាក់ប្រាប់ប្រិយ៍មិត្តថា រាល់ការចំណាយពិធីបុណ្យសព សាន្ត ស្រីឡៃ ដល់ទីបញ្ចប់នេះសរុបទឹកប្រាក់ជាង៥០០០$ និងប្រគេនបច្ច័យទៅវត្ត ៤០០$ ជូនតាអាចារ្យ ៦នាក់ អាចារ្យធំ ១៥ម៉ឺនរៀល និងអាចារ្យ ៥នាក់ផ្សេងទៀតម្នាក់ៗ ១០ម៉ឺនរៀល។ បញ្ចប់បញ្ហាដើម្បីឲ្យព្រលឹងអ្នកស្លាប់ ទៅឲ្យបានសុខ..»

ពាក់ព័ន្ធផ្ទុះរឿងដ៏កក្រើកដែលតាអាចារ្យទារលុយរហូតដល់ ២,៦០០ដុល្លារ ធ្វើឲ្យមានការជជែកវែកញែក ពេញគ្រុបបណ្ដាញសង្គមនោះ ព្រះចៅអធិការវត្តសែនសុខព្រតេជគុណ ភារម្យ ក៏បានសុំបិណ្ឌបាត្រ មកដល់អង្គភាពព័ត៌មាន Fresh News ឲ្យបញ្ឈប់ការផ្សព្វផ្សាយត្រឹមនេះចុះ ដោយទុកឲ្យព្រលឹងរបស់សពស្ងប់ស្ងាត់ និងបានទៅសុខគិតិភពទៅចុះ។

បើតាមតួរលេខនៃការចំណាយលើពិធីបុណ្យសព ក៏ដូចជាការប្រគេនបច្ច័យជូនវត្ត ជូនតាអាចារ្យរហូតជិត ៦,០០០ដុល្លារនេះ គឺជាការបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួន និងបន្ទាប់ពីមានការរិះគន់ថា ក្រុមហ៊ុនមិនហ៊ានចំណាយលុយលើបុណ្យសព នៅពេលឃើញតាអាចារ្យទារថ្លៃដល់ ២,៦០០ដុល្លារ តែធាតុពិតទូរទស្សន៍មិនរិះលុយនោះឡើយ ផ្ទុយទៅវិញ គ្រាន់តែចង់រកខុសត្រូវ នៅពេលអាចារ្យទារថ្លៃធ្វើបុណ្យសពដ៏ច្រើនបែបនេះ។

សពតារាចម្រៀង សាន ស្រីឡៃ និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានបូជារួចហើយ នៅវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយការស្រែកទ្រហោយំខ្លាំងៗ គួរឲ្យអាណិតអាសូរយ៉ាងពន់ពេក និងសង្វេគបំផុតពីសំណាក់ម្ដាយបង្កើត កូនប្រុសដ៏គួរឲ្យស្រឡាញ់ទាំង ២នាក់ សាច់ញាតិ បងប្អូន ព្រមទាំងមិត្តរួមអាជីពជាច្រើននាក់ ហើយសូម្បីតែពុទ្ធបរិស័ទក៏ដូចជាប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានផងដែរនោះ ក៏ទប់ទឹកភ្លែកមិនបានផង។

សូមជម្រាបថា អំពើឃាតកម្មបាញ់សម្លាប់ចំនួន ៣គ្រាប់ លើតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ខ្មាន់កាំភ្លើងគឺជាប្ដីរបស់ស្ដ្រីរងគ្រោះតែម្តង បច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន ហៅម៉ៅ អាយុជិត ៥០ឆ្នាំ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ។

លោក មាស រិទ្ធី បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News និង Khmer Talking ឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារ សម្លាប់តារាចម្រៀង សាន ស្រីឡៃ គឺជាប្តីរបស់ខ្លួន ដែលករណីឈានដល់ការបាញ់ប្រហារនេះ កើតឡើងដោយសារភ្លើងប្រច័ណ្ឌ៕

ទូរទស្សន៍​ហង្សមាស ចំណាយ​ថវិកា​សរុប​ជិត ៦ពាន់ដុល្លារ សម្រាប់​ពិធី​បុណ្យសព​តារាចម្រៀង សាន ស្រីឡៃ
ទូរទស្សន៍​ហង្សមាស ចំណាយ​ថវិកា​សរុប​ជិត ៦ពាន់ដុល្លារ សម្រាប់​ពិធី​បុណ្យសព​តារាចម្រៀង សាន ស្រីឡៃ
ទូរទស្សន៍​ហង្សមាស ចំណាយ​ថវិកា​សរុប​ជិត ៦ពាន់ដុល្លារ សម្រាប់​ពិធី​បុណ្យសព​តារាចម្រៀង សាន ស្រីឡៃ
ទូរទស្សន៍​ហង្សមាស ចំណាយ​ថវិកា​សរុប​ជិត ៦ពាន់ដុល្លារ សម្រាប់​ពិធី​បុណ្យសព​តារាចម្រៀង សាន ស្រីឡៃ
សពតារាចម្រៀង សាន ស្រីឡៃ និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានបូជារួចហើយ នៅវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ
សពតារាចម្រៀង សាន ស្រីឡៃ និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានបូជារួចហើយ នៅវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ
សពតារាចម្រៀង សាន ស្រីឡៃ និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានបូជារួចហើយ នៅវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ