PowerEdge servers ជំនាន់ទី 14 ថ្មី គឺជាមូលដ្ឋានផ្ទុកទិន្នន័យសម័យថ្មីដ៏សំខាន់ រួមបញ្ចូល ទាំងសុវត្ថិភាពប្រព័ន្ធដំណើរការ និងបង្កើនសមត្ថភាពកម្មវិធីរាល់ពេលប្រតិបត្តិការ ជាមួយនឹងភាពងាយស្រួលក្នុងការគ្រប់គ្រងផងដែរ។

ភ្នំពេញ៖ កាលពីថ្ងៃទី 18 តុលា 2017 ក្រុមហ៊ុន Dell EMC ប្រកាសសម្ពោធ server3 ជំនាន់ថ្មីរបស់ខ្លួន Dell EMC PowerEdge server portfolio ដែលលក់ដាច់បំផុតលើពិភពលោក និងទទួលបានពានរង្វាន់លើគំនិតច្នៃប្រឌិត ក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងថ្មី ជំនាន់ទី 14 ជាមួយនឹងការបង្កើតប្រព័ន្ធប្រតិបត្តិការ លើបរិមាណ និងទំហំការងារ ហើយក៏មានសុវត្ថិភាពផងដែរ សម្រាប់ប្រើជា traditional និង cloud-native applications ដែលត្រូវបានបង្កើតឡើងដើម្បីប្រើជាមួយ Intel® Xeon® Scalable processors ជំនាន់ថ្មីជួយឲ្យអ្នកប្រើប្រាស់ប្រើនូវការផ្លាស់ប្តូរប្រព័ន្ធបច្ចេកវិទ្យាថ្មីគ្រប់ប្រភេទបានងាយស្រួលជាងមុនក្នុងការបង្កើតគម្រោងជំនួញថ្មីៗ។

តំណាងនៃក្រុមហ៊ុន Dell ឡើងថ្លែងសន្ទរកថានៅក្នុងកម្មវិធីសម្ពោធ server3 ជំនាន់ថ្មី
លោក Anothai Wettayakorn ឡើងពន្យល់ពីប្រព័ន្ធបច្ចេកវិទ្យាថ្មី server portfolio

លោក Anothai Wettayakorn អនុប្រធានក្រុមហ៊ុន Dell EMC ប្រចាំតំបន់ឥណ្ឌូចិនមានប្រសាសន៍ថា “Dell EMC PowerEdge server ជំនាន់ទី 14 ដែលជា server portfolio បានអភិវឌ្ឍខ្លួនឲ្យក្លាយជា server ដែលលក់ដាច់បំផុតនៅលើពិភពលោក ជាមួយនឹងការរចនាធ្វើឲ្យរចនាសម្ពន្ធប្រព័ន្ធបច្ចេកវិទ្យាថ្មី មានល្បឿនកាន់តែលឿន ជួយទៅដល់អ្នកប្រើប្រាស់ អាចទាញយកសក្តានុពលពាណិជ្ជកម្មក្នុង សម័យឌីជីថលបានយ៉ាងងាយស្រួល។

លោក Anothai Wettayakorn ឡើងពន្យល់ពីប្រព័ន្ធបច្ចេកវិទ្យាថ្មី server portfolio

ប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្មទាំងមូលរបស់ Dell EMC PowerEdge servers ជួយសម្រួលដល់អ្នកប្រើប្រាស់ដូចជា៖

• បន្ថែមល្បឿនប្រព័ន្ធដំណើរការរបស់ប្រព័ន្ធទិន្នន័យ (database)

• ដំណើរការលឿនជាងមុន រាល់ពេលផ្ទេរទិន្នន័យ ឬប្រតិបត្តិការផ្សេងៗ

• ជួយឲ្យប្រព័ន្ធផ្ទុកទិន្នន័យ (Storage) ដំណើរការកាន់តែលឿនជាងមុន

ការឆ្លើយតបសំណួរខ្លះទាក់ទងទៅនឹង Dell EMC PowerEdge server portfolio

ប្រព័ន្ធគ្រប់គ្រង Open Manage Enterprise ថ្មីមានថាមពលខ្លាំងជាងមុនអាចជួយដល់អ្នកប្រើប្រាស់ដូចជា៖

• ងាយស្រួលគ្រប់គ្រង server lifecycle

• PowerEdge server issue resolution មានល្បឿនលឿនជាងមុន 90 ភាគរយ

Robust cyber-resilient architecture ជួយដល់អ្នកប្រើប្រាស់ក្នុងការការពារ ការកំណត់ ការទាញយកទិន្នន័យមកវិញ និងបញ្ឈប់ PowerEdge servers តាមរយៈ៖

• ការ boot ប្រព័ន្ធដំណើរការដោយមានសុវត្ថិភាព និងជឿទុកចិត្ត

• ប្រព័ន្ធដំណើរការបញ្ឈប់ទិន្នន័យណាដែលគ្មានការអនុញ្ញាត

• ប្រព័ន្ធដំណើរការលុបចោលទិន្នន័យណាដែលគ្មានការអនុញ្ញាត

ការថតរូបជាអនុស្សាវរីយ៍រវាងតំណាងនៃក្រុមហ៊ុន Dell
ការថតរូបជាអនុស្សាវរីយ៍រវាងតំណាងនៃក្រុមហ៊ុន Dell

តាមរយៈ Dell EMC PowerEdge server ជំនាន់ទី 14 ជួយឲ្យអ្នកប្រើប្រាស់អាចបំពេញការងារ ក៏ដូចជាប្រើកម្មវិធីពាណិជ្ជកម្មបាន កាន់តែឆាប់រហ័សជាងមុន។ ប្រភេទ PowerEdge servers របស់ក្រុមហ៊ុន DellEMC ដែលមានបច្ចេកវិទ្យាទំនើបបំផុតគឺប្រភេទ rack និង blade server ដែលមានដូចជា៖

• Dell EMC PowerEdge R640

• Dell EMC PowerEdge R740

• Dell EMC PowerEdge R740XD

• Dell EMC PowerEdge R940

• Dell EMC PowerEdge M640 and FC640

• Dell EMC PowerEdge C6420

Dell EMC PowerEdge server portfolio ជំនាន់ថ្មី

អាចរកទិញបាន៖

• Dell EMC PowerEdge R940, R740, R740xd, R640, and C6420 បច្ចុប្បន្នមានលក់នៅទូទាំងពិភពលោក

• Dell EMC PowerEdge FC640 and M640 នឹងមានលក់នៅចុងឆ្នាំ 2017

• Dell EMC solutions based on new PowerEdge servers នឹងមានលក់នៅទូទាំងពិភពលោកនៅពាក់កណ្តាលឆ្នាំ 2017

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]