ឌូបៃ៖ ឌូបៃគឺជាទីក្រុងមួយមានភាពជឿនលឿនយ៉ាងខ្លាំងផ្នែកបច្ចេកវិទ្យាដែលធ្វើឲ្យពិភពលោកបានចាត់ទុកទីក្រុងមួយនេះ គឺជាទីក្រុងមួយដែលមានគំនិតឆ្នៃប្រឌិតខ្លាំងអស្ចារ្យ។

កាលពីថ្មីៗនេះ ស្ថាប័នប៉ូលិសនៅក្នុងទីក្រុងឌូបៃបានប្រកាសថា ក្នុងពេលខាងមុខនេះ មន្រ្តីប៉ូលិសនៅក្នុងទីក្រុងឌូបៃនឹងធ្វើការជិះម៉ូតូហោះ ឬ Hoverbike ក្នុងពេលចុះប្រតិបត្តិការ។

ម៉ូតូហោះនេះត្រូវបានផលិតដោយក្រុមហ៊ុន Hoversurf ដែលជាក្រុមហ៊ុនមួយផ្តោតយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាផលិតម៉ាស៊ីន Drone ។ ម៉ូតូហោះនេះមានឈ្មោះថា Hoversurf Scorpion ហើយវាអាចធ្វើការហោះហើរបានកម្ពស់៥ម៉ែត្រពីដី និងអាចធ្វើដំណើរក្នុងល្បឿន៧០គីឡូម៉ែត្រក្នុងមួយម៉ោងទៀតផង។

ប៉ូលិសនៅក្នុងទីក្រុងឌូបៃម្នាក់បានប្រាប់ថា ម៉ូតូហោះនេះនឹងអាចជួយសម្រួលដល់ប៉ូលិសនៅពេលដែលចរាចរណ៍មានសភាពកកស្ទះ បានចម្ងាយ ៦គីឡូម៉ែត្រ និងអាចហោះហើរដោយផ្ទុកទម្ងន់ ៣០០គីឡូក្រាមផងដែរ។ 

ម៉ូតូហោះរបស់ប៉ូលីសក្នុងទីក្រុងឌូបៃ
ម៉ូតូហោះរបស់ប៉ូលីសក្នុងទីក្រុងឌូបៃ
ម៉ូតូហោះរបស់ប៉ូលីសក្នុងទីក្រុងឌូបៃ
ម៉ូតូហោះរបស់ប៉ូលីសក្នុងទីក្រុងឌូបៃ
ម៉ូតូហោះរបស់ប៉ូលីសក្នុងទីក្រុងឌូបៃ

គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាដ៏ទំនើបបែបនេះអាចនឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់មន្ត្រីប៉ូលិសក្នុងការការពារសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ ដូច្នេះបើសិនការប្រើប្រាស់ម៉ូតូហោះដើម្បីត្រួតពិនិត្យមានប្រសិទ្ធភាពពិតមែន នោះយើងនឹងអាចឃើញទីក្រុងមួយចំនួនទៀតចាប់ផ្តើមប្រើប្រាស់វាដែរជាមិនខាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]