ជប៉ុន៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា អាចនឹងចូលលេងជាលើកដំបូង នូវការប្រកួតបន្ទាប់របស់ក្រុម Fujieda MYFC ដែលនឹងត្រូវប៉ះជាមួយក្រុម SC Sagamihara ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២២ ខែតុលា ខាងមុខនេះ។

បើតាមផេកផ្លូវការរបស់ក្លិប Fujieda បានបង្ហោះរូបភាពមួយសន្លឹក ដែលមានរូបរបស់ ចាន់ វឌ្ឍនាកា តំណាងឲ្យការប្រកួតបន្ទាប់ ដែលនេះហើយ អាចជាហេតុផលមួយ ដែលខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ របស់កម្ពុជារូបនេះ អាចនឹងបង្ហាញខ្លួនជាលើកដំបូងឲ្យក្លិបដែលមូលដ្ឋានក្នុងក្របខ័ណ្ឌ J-League 3 នៅប្រទេសជប៉ុន។

គួរបញ្ជាក់ថា កីឡាករ ចាន់ វឌ្ឍនាកា បានផ្ទេរពីក្លិបបឹងកេត ទៅកាន់ Fujieda MYFC កាលពីអំឡុងខែកុម្ភៈកន្លងទៅ ក្នុងល័ក្ខខណ្ឌខ្ចីជើង ដោយចុះកុងត្រារយៈពេលមួយឆ្នាំជាមួយនឹងក្លិប។

តែយ៉ាងណាមិញ បើគិតមកត្រឹមពេលនេះ វឌ្ឍនាកា នៅមិនទាន់បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងលីកលំដាប់ទី៣ ជាមួយ Fujieda នៅឡើយទេ។

ចាំមើលថា តើ ចាន់ វឌ្ឍនាកា អាចនឹងបង្ហាញខ្លួនឲ្យក្លិបជាលើកដំបូង ឬយ៉ាងណា នៅសប្តាហ៍នេះ? 

ផេកផ្លូវការរបស់ក្លិប Fujieda បានបង្ហោះរូបភាពមួយសន្លឹក ដែលមានរូបរបស់ ចាន់ វឌ្ឍនាកា តំណាងឲ្យការប្រកួតបន្ទាប់
ចាន់ វឌ្ឍនាកា ជាមួយអ្នកគាំទ្រនៅប្រទេសជប៉ុន
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]