ចិន៖ បុរសស្រឡាញ់ភេទដូចគ្នាម្នាក់ ដែលមនុស្សភាគច្រើនស្គាល់ថា Abby បានអះអាងថា គេគឺជាស្រីស្អាតជាងគេក្នុងលោក។ 

ថ្មីៗនេះ Abby ទើបតែបានឆ្លងកាត់ការកែសម្ផស្ស ហើយគេបានជឿជាក់ថា បន្ទាប់ពីកែសម្ផស្សរួច គេស្រស់ស្អាតខ្លាំងណាស់។

ទោះជាយ៉ាងណា អ្នកលេងបណ្តាញសង្គមភាគច្រើន បានបដិសេធចំពោះការគិតរបស់បុរសជនជាតិចិននេះទាំងស្រុងតែម្តង។

Abby បានអះអាងថា គេគឺជាស្រីស្អាតជាងគេក្នុងពិភពលោក

តាមពិតទៅ Abby គឺជាជនជាតិអាស៊ី ប៉ុន្តែគេតែងតែស្រមៃចង់មានមុខមាត់ដូចជនជាតិអាមេរិក ឬពួកស្បែកសទៅវិញ។ ដូច្នេះជាញឹកញយ គេតែងតែពាក់ Contact Lens ពណ៌ខៀវ និងព្យាយាមធ្វើឲ្យស្បែកស ហើយគេព្យាយាមរហូតដល់សម្រេចចិត្តទៅកែសម្ផស្សតែម្តង។

ស្របពេលដែលគេរីករាយខ្លាំងជាមួយលទ្ធផលនៃការវះកាត់នោះ អ្នកលេងបណ្តាញសង្គមបែរជាគិតថា ការវះកាត់របស់គេ គឺជារឿងបរាជ័យទៅវិញ។

ចំនែកឯភាពល្បីល្បាញរបស់គេវិញ មិនមែនកើតឡើងដោយសារតែការគាំទ្រនោះទេ គឺដោយសារតែការស្អប់ច្រើនជាង។ ចំនុចមួយដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមស្អប់គេកាន់តែខ្លាំងនោះ គឺគេជឿជាក់លើសម្រស់របស់ខ្លួនឯងខ្លាំងពេក។ 

គេបានអះអាងថា ទម្រង់មុខរបស់គេគឺស្អាតឥតខ្ចោះ ទាំងចង្ការ ភ្នែក និងច្រមុះ ហើយវាគឺជាភាពស្រស់ស្អាតដែលមនុស្សគ្រប់គ្នាចង់បាន។ បន្ថែមពីនេះ គេថែមទាំងនិយាយថា មនុស្សជាច្រើនចង់ជួបគេ ហើយថើបគេនៅទីសាធារណៈទៀតផង៕

សម្រាប់ប្រិយមិត្តវិញ គិតយ៉ាងណាដែរចំពោះសម្រស់របស់Abby? សូមទស្សនារូបភាពខាងក្រោម៖

bby គឺជាជនជាតិអាស៊ី ប៉ុន្តែគេតែងតែស្រម៉ៃចង់មានមុខមាត់ដូចជនជាតិអាមេរិក ឬពួកស្បែកស
អ្នកលេងបណ្តាញសង្គមគិតថា ការវះកាត់របស់គេ គឺជារឿងបរាជ័យ
គេបានអះអាងថា ទម្រង់មុខរបស់គេគឺស្អាតឥតខ្ចោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]