អាមេរិក៖ មិត្តអ្នកអានប្រហែលជាបានដឹងហើយថា ក្រុមហ៊ុនផលិតរថយន្ត Tesla គឺជាសាជីវកម្មពហុជាតិដ៏ធំមួយទូទាំងពិភពលោក ដែលក្រុមហ៊ុននេះមានទីតាំងធំនៅសហរដ្ឋអាមេរិក និងជាដៃគូប្រកួតប្រជែងយ៉ាងធំ ជាមួយក្រុមហ៊ុនផលិតរថយន្តមួយចំនួន។ 

ស្រដៀងទៅនឹងក្រុមហ៊ុនដទៃទៀតដែរ Tesla មានរបាយការណ៍ប្រចាំឆ្នាំផ្ទាល់ខ្លួនមួយ ដែលសង្ខេបជារួមស្តីអំពីចំណូលចំណាយ ឬផលិតភាពរថយន្ត ដែលពួកគេបានសម្រេច​នាពេលកន្លងមក ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្រោយពីពិនិត្យឃើញរបាយការណ៍នៃភាពសកម្ម ឬប្រសិទ្ធភាពរបស់បុគ្គលិកខ្លួនរួច ក្រុមហ៊ុនមួយនេះបានបញ្ឈប់បុគ្គលិកអស់ជាច្រើនរយនាក់ លែងឲ្យមកធ្វើការទាំងខ្លួនកំពុងខ្វះបុគ្គលិកបម្រើការងារ​ក៏ដោយ។

របាយការណ៍អំពីតម្លៃស្តុក ប្រចាំឆ្នាំ២០១៧

គួរបញ្ជាក់ថាមកទល់ពេលនេះ Tesla មានបុគ្គលិកសរុបប្រមាណ ៣៣,០០០ នាក់ ហើយក្រុមហ៊ុនកំពុងស្ថិតក្នុងដំណើរការផលិតរថយន្តប្រភេទ Tesla Model 3 ដើម្បីបំពេញតម្រូវការអតិថិជនប្រមាណជាង ៤០ម៉ឺននាក់។ 

រូបភាព៖ រថយន្តប្រភេទ Tesla Model 3
រថយន្តប្រភេទ Tesla Model 3

ទោះជាយ៉ាងណាក៏ដោយ គោលដៅដែលពួកគេកំណត់ថាត្រូវផលិតរថយន្តប្រភេទ Tesla Model 3 ឲ្យបាន ១ ៥០០គ្រឿងក្នុងត្រីមាសទីបី បែរជាបរាជ័យទៅវិញ ពោលគឺ​ផលិតបានត្រឹមតែ ២៦០​គ្រឿងប៉ុណ្ណោះ។ ដោយសារបែបនេះហើយ Tesla គឺកំពុង​ជួបវិបត្តិដ៏ធំមួយ ដែលក្រុមហ៊ុននេះត្រូវការបុគ្គលិកបន្ថែម ដើម្បីបំពេញតម្រូវការផលិត​កម្មរបស់ពួកគេ។

ប្រភពព័ត៌មានបានឲ្យដឹងថា បុគ្គលិកប្រមាណជាង ៤០០នាក់ត្រូវបានក្រុមហ៊ុន Tesla បណ្តេញចេញពីការងារ ស្របពេលកំពុងស្វែងរកបុគ្គលិកបន្ថែមទៀត មកជំនួសកន្លែងអ្នកដែលត្រូវបានបណ្តេញចេញ និងយកមកបំពេញតម្រូវការការងារជាច្រើនផ្សេងទៀតផងដែរ។

ការបណ្តេញបុគ្គលិកចេញយ៉ាងដូច្នេះ គឺមិនមែនមកពីការផលិត Model 3 មិនបានដូចគម្រោងតែប៉ុណ្ណោះទេ ពោលវាក៏ជាប់ទាក់ទងទៅនឹងរថយន្ត Model X SUVs ផងដែរ។ មួយថ្ងៃមុនការបណ្តេញចេញនៃបុគ្គលិកក្រុមហ៊ុន Tesla  គឺមានការជួបប្រទះវិបត្តិដ៏ធំមួយ ដែលរថយន្តប្រភេទ Model X SUVs ប្រមាណ ១១,០០០ គ្រឿងដែលត្រូវបានលក់ចេញរួច បែរជាត្រូវបញ្ជាត្រឡប់យកមកវិញ ព្រោះរថយន្តទាំងអស់នោះត្រូវគេរកឃើញថាមានបញ្ហាបាំងខាងក្រោយ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់បានជាយថាហេតុ៕

រថយន្តប្រភេទ Model X SUVs
រថយន្តប្រភេទModel X SUVs
Logo ក្រុមហ៊ុនផលិតរថយន្ត Tesla
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]