ភ្នំពេញ៖ មួយរយៈកន្លងមកនេះ តារាកំប្លែងវ័យក្មេង ដែលមានរូបសម្រស់ស្រស់ស្អាត កញ្ញា វ៉ាន់ នីឡា តែងតែមានរឿងទើសចិត្ត ពីសំណាក់ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងសកម្មភាពឯកជនរបស់នាង ដែលនាងបានបង្ហោះ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ នីឡាបានធ្វើឲ្យ មហាជនចាប់អារម្មណ៍ លើសកម្មភាពរបស់នាងទៀតហើយ ប៉ុន្តែលើកនេះ គឺនៅលើឆាកផ្ទាល់តែម្តង ។ នៅក្នុងកម្មវិធី នីទ្បាបានសម្តែង ជាតួអ្នកលក់ទ្បេ ហើយបាន Live វីដេអូលាបទ្បេ។

អំឡុងពេលសម្តែង នីឡាធ្វើជាលាបទ្បេនៅលើដងខ្លួន ហើយលាបនៅលើជើង ប៉ុន្តែពេលនោះនាង បានសើយសំពត់ខ្លាំងពេក ដែលធ្វើឲ្យទស្សនិកជន ឃើញគល់ភ្លៅរបស់នាង ស្ទើរតែទាំងស្រុងតែម្តង ។

ការសម្តែងមួយនេះ ធ្វើឲ្យទស្សនិកជនមួយចំនួនលាន់មាត់ ហួសចិត្ត និងមិននឹកស្មានថា នីទ្បា ហ៊ានធ្វើដល់ថ្នាក់នេះនៅលើឆាកទាល់តែសោះ៕  

វីដេអូខាងក្រោមនេះគឺជាការសម្តែងរបស់នាង៖

នីឡា
នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា