ពិធីបុណ្យ Halloween គឺជាពិធីបុណ្យដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១ ខែតុលា ដែលមានប្រទេស ជាច្រើនបានប្រារព្ធធ្វើ ប៉ុន្ដែប្រភពដើមនៃពិធីបុណ្យនេះ គឺនៅលោកខាងលិច ប្រទេសអឺរ៉ុប។ ក្នុងពិធីបុណ្យ Halloween គេតម្រូវឲ្យស្លៀកពាក់ សំលៀកបំពាក់ដែលមើលទៅ ហាក់ដូចជាខ្មោច ព្រាយបិសាច និងយកផ្លៃល្ពៅមកឆ្លាក់ធ្វើជាមុខ រួចហើយដាក់ទៀនបំភ្លឺ និងមានកម្មវីធីផ្សេងៗទៀតដូចជា ចូលផ្ទះខ្មោច លេងធ្វើអំពើ និយាយរឿងខ្មោច និងមើលរឿងដែលរន្ធត់ៗ។

យ៉ាងណាមិញ នៅឯប្រទេសអង់គ្លេស កាលពីយប់ម្សិលមិញ ក៏បានប្រារព្ធពិធីបុណ្យនេះឡើងដែរ ហើយមានតារាល្បីៗជាច្រើនបានចូលរួម ក្នុងនោះមាន អ្នកនាង Holly Willoughby ដែលតុបតែងខ្លួនគួរឲ្យខ្លាចជាងគេ នៅផ្នែកមុខរបស់នាង Holly បានបំពាក់នូវខ្សែរូត ដែលហាក់ដូចជាបានបើក ស្បែកមុខរបស់នាងចេញ ឃើញសុទ្ធតែឈាម ដែលធ្វើឲ្យមានការទាក់ទាញ ពីក្រុមសិល្បៈជាច្រើនដែលបានចូលរួម។

ខាងក្រោមនេះគឺជារូបភាពក្នុងកម្មវីធី សូមប្រិយមិត្តអញ្ជើញទស្សនា។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]