(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បន្ថែមពីភ្នាក់ងារ Fresh News ​ដែលចុះយកព័ត៌មានផ្ទាល់នៅទីតាំងកើតហេតុនោះបានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបានបើកការបាញ់ប្រហារទៅលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ភា្លមៗនោះ នៅវេលាម៉ោងជាង១០នេះ កម្លាំងនគរបាលជំនាញ បានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។​

សូមជម្រាបថា បន្ទាប់ចាប់បានភ្លាមៗជនល្មើសដែលបានបើកការបាញ់ប្រហារទៅលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនោះ នៅវេលាម៉ោងជាង៩ ជនល្មើសត្រូវបាន​សួរនាំដោយកម្លាំងនគរបាលជំនាញ នៅអធិការដ្ឋាននគរបាលខណ្ឌ ហើយត្រូវបានសមត្ថកិច្ចអះអាងថា ជនល្មើសជាមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឈ្មោះ សាន បូរី។

បើតាមមន្ដ្រីនគរបាលជំនាញ ជនល្មើសបានបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៣គ្រាប់ ដោយប្រើប្រាស់កាំភ្លើងម៉ាក រ៉ូឡូ។

ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ​ សែម ចាន់​ថន ហើយការសន្និដ្ឋានជំហានដំបូងដែលនាំឲ្យមានការបាញ់ប្រហារនេះ បណ្ដាលមកពីជម្លោះដោយសារច្រៀងខារាអូខេ ហើយជនល្មើសខឹងជនរងគ្រោះនិយាយច្រើន ក៏បាញ់តែម្តង៕

ជនល្មើសដែលបានបើកការបាញ់ប្រហារទៅលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]