ប្រិយមិត្តប្រាកដជាដឹងច្បាស់ហើយថា ត្រសក់គឺសម្បូរទៅដោយជាតិទឹកយ៉ាងច្រើន បើទទួលទានវាចូលទៅ ប្រាកដជាអាចជួយធ្វើឱ្យស្បែកមានសំណើម និងមានភាពភ្លឺស្រស់ថ្លា និងមានសុខភាពល្អប្រសើរថែមទៀតផង។

នៅក្នុងផ្លែត្រសក់សម្បូទៅដោយវីតាមីន C ជាតិកាល់ស្យូម និងប៉ូតាស្យូម ដែលអាចជួយធ្វើឱ្យស្បែកស្រស់ថ្លាបន្ថយភាពជ្រីវជ្រួញ មានភាពក្មេងជាងវ័យផងដែរ។ ត្រសក់រួមមានសមាសធាតុដូចខាងក្រោមនេះ៖

-សំណើម ៩៦.៥%

-ប្រូតេអ៊ីន 0.៤%

-ជាតិខ្លាញ់ 0.១%

-កាបូអ៊ីដ្រាត ២.៨%

-ធាតុរ៉ែ ដូចជាកាល់ស្យូម ផូស្វ័រ វីតាមីន B និងជាតិដែកជាដើម។

អ្នកក៏អាចប្រើត្រសក់យកទៅលាបនៅលើស្បែកមុខបានផងដែរ ដោយវានឹងជួយធ្វើឱ្យស្បែកមុខសស្រស់ស្អាត ហើយភ្លឺរលោងបានតាមក្តីប្រាថ្នាព្រោះវាមានជាតិសំណើមខ្ពស់ជួយដល់ស្បែកផ្ទៃមុខ ជម្រុះកោសិកាចាស់ៗចេញ ដោយជួយឱ្យស្បែកមានពណ៌សភ្លឺថ្លាជំនួសមកវិញ៖

នៅក្នុងផ្លែត្រសក់សម្បូទៅដោយវីតាមីន C ជាតិកាល់ស្យូម និងប៉ូតាស្យូម ដែលអាចជួយធ្វើឱ្យស្បែកស្រស់ថ្លាបន្ថយភាពជ្រីវជ្រួញ

ងាយៗដោយអ្នកគ្រាន់តែយកផ្លែត្រសក់ ទៅលាយជាមួយនឹងគ្រឿងផ្សំទាំងអស់នេះ ហើយលាបទៅលើផ្ទៃមុខជាការស្រេច នោះស្បែកមុខអ្នកនឹងសឡើងតាមបែបធម្មជាតិ៖

១) រូបមន្តធ្វើឱ្យផ្ទៃមុខសស្អាត សម្រាប់អ្នកដែលមានស្បែកខ្លាញ់៖

គ្រឿងផ្សំ៖

-ត្រសក់ ១ ផ្លែ

-ទឹកក្រូចឆ្មារ ១ ផ្លែ

របៀបធ្វើ៖ លាងត្រសក់ឱ្យស្អាត ចិតសំបកហើយហាន់ជាចំណិតតូចៗ ហើយនាំវាទៅក្រឡុកបញ្ចូលគ្នាជាមួយនឹងទឹកក្រូចឆ្មាឱ្យហ្មត់ជាសាច់មូយ។

វិធីប្រើ៖ ត្រូវលាងសម្អាតផ្ទៃមុខឱ្យបានស្អាត ហើយយកគ្រឿងផ្សំនេះទៅលាបនៅលើមុខទុកចោល១៥នាទី សឹមលាងទឹកចេញ។ ធ្វើដូច្នេះស្បែកនឹងមានសំណើម គួរធ្វើវាជាប្រចាំនោះស្បែកមុខអ្នកនឹងសភ្លឺថ្លាមិនខានឡើយ។ 

រូបមន្តធ្វើឱ្យផ្ទៃមុខសស្អាត សម្រាប់អ្នកដែលមានស្បែកខ្លាញ់

២) រូបមន្តធ្វើឱ្យស្បែកមុខស ទន់រលោង សម្រាប់ស្បែកស្ងួត៖

គ្រឿងផ្សំមានដូចជា៖

-ត្រសក់១ផ្លែ

-ទឹកឃ្មុំ ២ ស្លាបព្រា

របៀបធ្វើ៖ លាងត្រសក់ឱ្យស្អាតចិតសំបក ហើយហាន់ជាចំណិតតូចៗ ហើយនាំវាទៅក្រឡុកបញ្ចូលគ្នាជាមួយនឹងទឹកឃ្មុំ។

វិធីប្រើ៖ បន្ទាប់ពីលាងសម្អាតផ្ទៃមុខហើយ យកគ្រឿងផ្សំនេះលាបនៅលើមុខ១៥នាទី សឹមលាងជម្រះចេញជាមួយទឹកស្អាត។ ធ្វើដូចនេះស្បែកមុខនឹងមានសំណើម សថ្លាទន់រលោង គួរឱ្យចង់ប៉ះ។ 

រូបមន្តធ្វើឱ្យស្បែកមុខស ទន់រលោង សម្រាប់ស្បែកស្ងួត

៣) រូបមន្តសម្រាប់កម្ចាត់ស្នាមខ្មៅជុំវិញរង្វង់ភ្នែក៖

ងាយៗដោយគ្រាន់តែនាំយកត្រសក់ដែលបានក្លាសេទុកត្រជាក់ៗ យកមកកាត់ជាចំណិតតូចៗ ហើយបិទនៅក្រោមភ្នែកទុកចោល៣០នាទី។ ធ្វើដូច្នេះនឹងជួយធ្វើឱ្យភ្នែកស្រស់ស្រាយ បំបាត់ស្នាមខ្មៅនៅជុំវិញរង្វង់ភ្នែក ហើយធាតុត្រជាក់នឹងជួយធ្វើឱ្យចរន្តឈាមរត់នៅជុំវិញភ្នែកធ្វើការបានយ៉ាងកាន់តែល្អប្រសើរផងដែរ។ 

រូបមន្តសម្រាប់កម្ចាត់ស្នាមខ្មៅជុំវិញរង្វង់ភ្នែក

៤) រូបមន្តព្យាបាលស្បែកមុខ បំបាត់ស្នាមជ្រីវជ្រួញ៖

គ្រឿងផ្សំមានដូចជា៖

-ត្រសក់១ផ្លែ

-ពងមាន់ ១ គ្រាប់ (ប្រើតែស៊ុតពណ៌សប៉ុណ្ណោះ)

-ទឹកឃ្មុំ ២ ស្លាបព្រា

របៀបធ្វើ៖ លាងត្រសក់ឱ្យស្អាតចិតសំបក ហើយហាន់ជាចំណិតតូចៗ ហើយនាំវាទៅក្រឡុកបញ្ចូលគ្នាជាមួយពងមាន់ និងទឹកឃ្មុំ។

វិធីប្រើ៖ លាងសម្អាតមុខឱ្យស្អាត ហើយយកវាមកលាបនៅលើមុខទុកចោលរយៈពេល១៥នាទីចាំលាងជាមួយទឹកស្អាត។ ដូច្នេះវានឹងជួយទៅរឹតបន្តឹងរន្ធញើសធ្វើឱ្យស្បែកមានសំណើម សភ្លឺថ្លា ប្រឆាំងនឹងអុកស៊ីតកម្ម ហើយអាចជួយបន្ថយភាពជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ 

រូបមន្តព្យាបាលស្បែកមុខ បំបាត់ស្នាមជ្រីវជ្រួញ

ដឹងបែបនេះហើយ នារីៗកុំភ្លេចយករូបមន្តនេះទៅសាកល្បងទាំងអស់គ្នាណា ដើម្បីទទួលបាននូវស្បែកមុខដ៏ស្រស់ថ្លា ហើយសខ្ចីក្មេងជាងវ័យផងដែរ។ 

មិននឹកស្មានថា គ្រាន់តែធ្វើវាតាមរបៀបសាមញ្ញៗជាមួយត្រសក់ ក៏អាចជួយឱ្យមុខស្រស់ស្អាតបានដែរ ហើយថែមទាំងជួយសន្សំលុយនៅក្នុងកាបូបបានយ៉ាងច្រើនទៀត។ 

ជាងនេះទៅទៀតបើអ្នកអត់ធ្មត់ធ្វើតាមរូបមន្តខាងលើនេះ ឱ្យបាន១៥នាទីក្នុងមួយថ្ងៃ មួយសប្តាហ៍ ២-៣ ដងនោះ ធានាថានឹងឃើញលទ្ធផលមុខសស្អាតបានភ្លាមៗយ៉ាងពិតប្រាកដណាស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]