បន្ថែមពីលើការថែទាំសុខភាព ឱ្យបានល្អប្រសើរហើយ អាហារូបត្ថម្ភក្នុងអំឡុងពេលមានផ្ទៃពោះរឹតតែមានសំខាន់ដូចគ្នា សម្រាប់ស្រ្តីជាមាតាគ្រប់រូប។

ប្រសិនបើអ្នកញ៉ាំអាហារដែលមានជីវជាតិ វានឹងធ្វើឱ្យទារករីកធំធាត់ និងមានការលូតលាស់យ៉ាងល្អទៅតាមនោះផងដែរ។

ចុះអ្នកដឹងទេថា ត្រូវទទួលទានអ្វីខ្លះ ដើម្បីឱ្យពេលកូនកើតមក មានស្បែកស្អាត និងមានភាពសុខភាពល្អ?

គួរដឹងថា ការដែលស្បែកកូនកើតមកមានសម្បុរស ឬខ្មៅនោះ គឺវាអាស្រ័យទៅលើហ្សែនរបស់ឪពុកម្តាយជាចម្បង។ ប៉ុន្តែអ្នកក៏អាចឱ្យស្បែកកូនអ្នកមានសុខភាពល្អ ភ្លឺថ្លាពីក្នុងពោះបានដែរ ដោយគ្រាន់តែងាកមកបរិភោគអាហារមានប្រយោជន៍ទាំងអស់នេះ។

*អ្នកម្តាយ គួរញ៉ាំអាហារដូចខាងក្រោម៖ 

១) គ្រាប់ធញ្ញជាតិ៖ ស្ត្រីមានផ្ទៃពោះដែលបានបរិភោគគ្រាប់ធញ្ញជាតិដូចជា ល្ងខ្មៅ និងគ្រាប់សណ្តែកផ្សេងៗ រួមទាំងទឹកដោះគោ ឬទឹកសណ្តែក ដែលសំបូរប្រូតេអ៊ីន និងវីតាមីនផងដែរ នឹងជួយរក្សាស្បែកកូននៅក្នុងផ្ទៃឱ្យមានសុខភាពល្អ និងមានពន្លឺភ្លឺថ្លា។

គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ

២) បន្លែ និងផ្លែឈើ៖ រួមមានដូចជា ល្ពៅ ការ៉ុត ប៉េងប៉ោះ ល្ហុង ផ្លែទំពាំងបាយជូរ និងផ្លែទទឹមជាដើម សុទ្ធតែមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាព ជាពិសេសគឺជំនួយទៅដល់ទារកនៅក្នុងផ្ទៃ ទាំងសុខភាពរាងកាយ និងសុខភាពស្បែក។

បន្លែ និងផ្លែឈើគ្រប់មុខ

៣) សាច់ត្រី៖ នៅក្នុងសាច់ត្រីមានផ្ទុក អូមេហ្គា៣ និង៦ ដែលអាចជួយអភិវឌ្ឍទៅដល់ខួរក្បាល និងការលូតលាស់របស់ទារកក្នុងផ្ទៃបានយ៉ាងល្អ។ វាក៏អាចជួយការពារ និងជួសជុលកោសិកាស្បែកងាប់បានផងដែរ។ ដូច្នេះអ្នកម្តាយគួរព្យាយាមទទួលទានសាច់ត្រីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន បើចង់ឱ្យស្បែកកូនមានសុខភាពល្អ។

សាច់ត្រី ដែលសម្បូរប្រូតេអ៊ីន និងវីតាមីនខ្ពស់

*ចុះការទទួលទានចាហ៊ួយខ្មៅធ្វើឱ្យកូនកើតមកមានសម្បុរខ្មៅ ឬទទួលទានទឹកសណ្តែកស ឬសាច់ដូងមានពណ៌ស ធ្វើឱ្យកូនកើតមកមានសម្បុរសពិតមែនទេ?

ដូចការរៀបរាប់ខាងលើដូច្នោះដែរ ការកំណត់ពណ៌សម្បុររបស់កូនថាខ្មៅ ឬស គឺអាស្រ័យទៅលើហ្សែនរបស់ឪពុកម្តាយជាធំ ដូច្នេះមិនថាអ្នកបរិភោគអាហារមានពណ៌ណាក៏ដោយក៏មិនអាចប្តូរសម្បុរកូនបានច្រើនដែរ គឺគ្រាន់តែអាចជួយធ្វើឱ្យស្បែកកូនក្នុងផ្ទៃមានសុខភាពល្អ និងមានភាពភ្លឺថ្លាមិនងាយខូចប៉ុណ្ណោះ។

អាហារជួយធ្វើឱ្យស្បែកកូនក្នុងផ្ទៃមានសុខភាពល្អ និងមានភាពភ្លឺថ្លាមិនងាយរងការខូចខាត

ក្រៅពីអាហារដែលបានរៀបរាប់ខាងលើ អ្នកម្តាយដែលកំពុងពរពោះកូននៅក្នុងផ្ទៃ គួរទទួលទានទឹកឱ្យបានច្រើនផងដែរ ដើម្បីឱ្យស្បែកកូនមានភាពទន់រលោង ជួយបណ្តេញជាតិពុលចេញពីក្នុងរាងកាយ ព្រមទាំងធ្វើឱ្យស្បែករបស់អ្នកបញ្ចេញពន្លឺភ្លឺថ្លា ទាំងម្តាយ និងទារកទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]