អ្នកស្រី Rifca Stanescu មកពីទីក្រុងមួយរបស់ Investi បានបង្កើតកូនស្រីម្នាក់ ឈ្មោះ Maria នៅពេលគាត់ មានអាយុ ១២ ឆ្នាំ ហើយក្លាយជាលោកយាយម្នាក់ នៅអាយុ ២៣ ឆ្នាំ ថែមទាំង ក្លាយជាយាយទួត នៅអាយុ ៤០ ឆ្នាំទៀតផង។

គ្រូសារនេះមកពី ក្រុម Romanian traveler community ជាកន្លែងដែល ប្តីប្រពន្ធរៀបការ និង មានកូន តាំងពួកគេនៅក្មេង។ ជាក់ស្តែង ចៅប្រុសរបស់គាត់ម្នាក់ ឈ្មោះ Ion  អាយុ២ឆ្នាំ បានភ្ជាប់ពាក្យជាមួយក្មេងស្រីម្នាក់ អាយុ ៨ ឆ្នាំ រួចហើយ។

លោកយាយ វ័យក្មេងរូបនេះ បាននិយាយថា គាត់ត្រូវបានលើកទៅអោយក្មេងប្រុសម្នាក់ នៅពេលដែលគាត់ទើបតែមានអាយុ ២ ឆ្នាំប៉ុណ្តោះ ប៉ុន្តែក្រោយមកនៅពេលគាត់មានអាយុ១១ឆ្នាំ គាត់ក៏ទៅលួចរៀបការស្ងាត់ៗ ជាមួយប្តីបច្ចុប្បន្នរបស់គាត់។ មួយឆ្នាំក្រោយមកទៀត គាត់ក៏មានផ្ទៃពោះ គឺ នៅពេលគាត់អាយុ១២ឆ្នាំ ហើយថែមទាំងបានបង្កើតកូនមួយទៀត នៅប៉ុន្មានឆ្នាំបន្ទាប់។

អ្នកស្រី Rifca និយាយបន្តថា គាត់បាន អោយ កូនស្រីបង របស់គាត់ឈ្មោះ Maria  ទៅស្នាក់នៅក្នុងសាលា ហើយ បញ្ចប់សិក្សានៅទីនោះ ប៉ុន្តែកូនស្រីរបស់គាត់ ដូចជាគាត់ដែរ បានរៀបការតាំងពីក្មេង គឺនៅពេលកូនស្រីនោះទើបតែអាយុ១១ឆ្នាំប៉ុណ្តោះ ហើយ ថែមទាំងមានផ្ទៃពោះ ក្រោយពីរៀបការបាន ៦ខែទៀតផង។ គាត់និយាយបន្តថា គាត់ពិតជាសប្បាយចិត្ត ដែលបានក្លាយជាយាយរបស់គេ។ គាត់និយាយបន្ថែមទៀតថា គាត់មិនបានបញ្ឈប់ការ រៀបការរបស់កូនស្រីគាត់ទេ ព្រោះនេះគឺជាទំនៀមទំលាប់។

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]