បរទេស៖ មិត្តអ្នកអានច្បាស់ជាដឹងហើយថា យូធូបជាវិបសាយវីដេអូដ៏ធំមួយក្នុងពិភពលោក ហើយអ្វីដែលពិសេសនោះ វាជាប្រភពចំណូលរបស់តារាយូធូបល្បីៗ ដែលពួកគេតែងតែបង្ហោះវីដេអូរបស់ខ្លួន ទាក់ទាញអ្នកទស្សនារាប់លាន់នាក់ជារៀងរាល់ថ្ងៃ។ 

ខាងក្រោមនេះ ជាតារាយូធូបទាំង៧រូប ដែលជោគជ័យក្នុងអាជីពរបស់ពួកគេ៖

៧. Ryan Hyga៖ លោកជាតារាយូធូបដ៏ជោគជ័យមួយរូប ដែល Channel របស់លោក មានឈ្មោះ nigahiga មានអ្នកចុច Subscribe រហូតដល់ទៅ ២០លាននាក់។ លោកចូលចិត្តបង្ហោះវីដេអូកំប្លុកកំប្លែង ហើយមកទល់ពេលនេះ ប្រមាណជាង៣០០ វីដេអូរបស់លោកគឺមានក្នុងយូធូប។

រូបភាព៖ Ryan Hyga

៦. Evan Fong ៖ មកទល់ពេលនេះមានអ្នកចុច Subscribe រហូតដល់ជាង ២១លាននាក់ ដែលប្រមាណជាង ៦០០ វីដេអូដែលលោកមាន ភាគច្រើនជា វីដេអូហ្គេម ដែលមានភាពស្រដៀងនឹង Ryan Hyga ដែរ ពោលគឺមានលក្ខណៈកំប្លុកកំប្លែង ហើយលោកអ្នកអាចឆែក Channel របស់លោកបានដែលមានឈ្មោះ VanossGaming។

រូបភាព៖ Evan Fong

៥. Ian Hecox និង Anthony Padilla៖ មាន Channel ឈ្មោះ Smosh ដែលមានអ្នកចុច​ Subscribe ដល់ទៅជាង២២លាននាក់ និងមានជាង ៩០០ វីដេអូ។ ហើយពួកគេទាំងពីរត្រូវបានរាយការណ៍ថា រកចំណូលបានប្រមាណ ៧ លានដុល្លារអាមេរិក នៅឆ្នាំ​២០១៦​។

រូបភាព៖ Ian Hecox (ខាងឆ្វេង) និង Anthony Padilla

៤. Luis Fernando Flores ៖ មានអ្នកចុច Subscribe រហូតដល់២៤លាននាក់ ដែលមកទល់ពេលនេះ ប្រមាណជាង៥០០វីដេអូរបស់លោក ដែលបង្ហោះក្នុង Channel មួយឈ្មោះថា Fernanfloo ។ ភាគច្រើនគឺទាក់ទងនឹងល្បែងកម្សាន្តប្លែកៗ គួរឲ្យចាប់អារម្មណ៍។

រូបភាព៖ Luis Fernando Flores

៣. Rubén Doblas Gundersen៖ Channel របស់លោកឈ្មោះ elrubiusOMG មានអ្នកចុច Subscribe ដល់ទៅជាង ២៥លាននាក់។ វីដេអូរបស់លោក ភាគច្រើនសុទ្ធសឹងជាការអត្ថាធិប្បាយកំប្លុកកំប្លែងគួរឲ្យអស់សំណើច។

រូបភាព៖ Rubén Doblas Gundersen

២. Germán Garmendia ៖ មានអ្នកចុច Subscribe រហូតដល់ទៅជាង ៣២លាននាក់។ ដូចអ្នកឯទៀតដែរ លោកចូលចិត្តបង្ហោះវីដេអូលក្ខណៈកំប្លែង ហើយមកទល់ពេលនេះប្រមាណជាង ១០០ វីដេអូ របស់លោកគឺមានក្នុងយូធូប ហើយរកចំណូលបានប្រមាណ ៥.៥លានដុល្លាអាមេរិកនៅឆ្នាំ ២០១៦។ អ្នកអាចស្វែងរក Channel របស់លោកដែលមានឈ្មោះ HolaSoyGerman។

រូបភាព៖ Germán Garmendia (ខាងឆ្វេងដៃ)

១. Felix Kjellberg៖ មាន Channel ឈ្មោះ PewDiePie ដែលមានអ្នក Subscribe រហូតទៅដល់ជាង ៥៧លាននាក់ មានជាង ៣,០០០ វីដេអូ លក្ខណៈអត្ថាធិប្បាយកំប្លុកកំប្លែង។ ទន្ទឹមនឹងនេះ លោកត្រូវបានរាយការណ៍ថា នៅឆ្នាំ២០១៦កន្លងទៅ លោករកចំណូលបានប្រមាណ ១៥លានដុល្លារអាមេរិកពីយូធូប៕

រូបភាព៖ Felix Kjellberg

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]