បរទេស៖ ដោយយើងបានដឹងខ្លះៗរួចមកហើយថា មហាសមុទ្រឥណ្ឌាគឺជាមហាសមុទ្រមួយដែលមានជម្រៅជ្រៅរហូតដល់ ៧ ៩០៦ម៉ែត្រ និងមានទំហំ ៧០,៥៦០,០០០ គីឡូម៉ែត្រការ៉េឯណោះ។ 

ដោយសារវិសាលភាពដ៏ធំរបស់វានេះហើយ ទើបធ្វើឲ្យអ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវមានការចាប់អារម្មណ៍ខ្លាំងរហូតឈានទៅដល់ធ្វើការរុករកស្រាវជ្រាវដើម្បីទាញយកប្រយោជន៍ដែលមានពីធម្មជាតិទាំងអស់នោះ មកប្រើប្រាស់ជាប្រយោជន៍ដល់ពិភពលោកទាំងមូល។

យោងតាមសារព័ត៌មាន The Mirror របស់អង់គ្លេសបានឲ្យដឹងថា អ្នកវិទ្យាសាស្រ្តមានភាពជឿជាក់យ៉ាងខ្លាំងថា គេពិតជាអាចប្រើប្រាស់ ទួប៊ីន (Turbines) ដើម្បីបំលែងកម្លាំងខ្យល់ទាំងអស់នោះឲ្យក្លាយទៅជាថាមពលអគ្គិសនីដើម្បីផ្គត់ផ្គង់ឲ្យសមស្របទៅនឹងតម្រូវការរបស់ពិភពលោកទាំងមូល។ 

ម្យ៉ាងទៀត ដោយយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ជនជាតិអាមេរិក ២នាក់ បានធ្វើការគណនា និងបង្ហាញលទ្ធផលឲ្យឃើញថា គេអាចប្រើប្រាស់ ទួប៊ីន ដើម្បីបង្កើតបានជាថាមពលអគ្គិសនីបាន ១៨តេហ្គាវ៉ាត (TW) ក្នុងមួយឆ្នាំ ដែលតួលេខនេះវាសមមាត្រនៅនឹងទំហំប្រើប្រាស់ប្រចាំថ្ងៃរបស់ពិភពលោកបច្ចុប្បន្ន។ ក៏ប៉ុន្តែបើទោះបីជាការសិក្សាស្រាវជ្រាវនេះបានបង្ហាញពីចំនុចវិជ្ជមានយ៉ាងច្រើនក៏ដោយ វាក៏មានចំនុចពិបាកមួយចំនួនធំផងដែរ ដែលតម្រូវឲ្យអ្នកស្រាវជ្រាវត្រូវការពេលវេលាយូរដើម្បីសិក្សាស្រាវជ្រាវបន្តដើម្បីធានាឲ្យបានថា ថាមពលដែលបំលែងបាននោះអាចប្រើប្រាស់បានយូរ ហើយនឹងមានផលប៉ះពាល់តិច។

ប្រសិនបើគម្រោងនេះពិតជាបានជោគជ័យមែន វាជាចំនុចវិជ្ជមានមួយដែលពិភពលោកទាំងមូលមានការចូលរួមអបអរសាទរ ព្រោះថាបច្ចុប្បន្នពិភពលោកទាំងមូលកំពុងមានការព្រួយបារម្មណ៍ខ្លាំង ចំពោះការបំភាយជាតិពុលដែលចេញពីរោងចក្រ រថយន្ត និងចេញពីឧបករណ៍ប្រើប្រាស់ដទៃទៀត។ ដូច្នេះវានឹងជួយកាត់បន្ថយការបំពុលយ៉ាងច្រើន ប្រសិនបើអ្នកវិទ្យាសាស្រ្តអាចបំលែងខ្យល់ធម្មជាតិទៅជាថាមពលអគ្គិសនីសម្រាប់ជាប្រយោជន៍ប្រើប្រាស់បាន៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]