Collagen ត្រូវបានគេដឹងថាជាសរសៃឈាមអាមីណូដែល មានជាតិសរសៃឈាមវែងផលិត Arginine, Glycine, Proline និង Hydroxyproline ប្រៀបបីដូចជាជ័រកាវដែលភ្ជាប់ស្បែកអ្នកឱ្យជិតតឺងណែនល្អ ។ Collagen មានជាតិប្រូតេអ៊ីន ក្នុងរាងកាយទាំងមូល ៣០% និងប្រូតេអ៊ីនដែលមាននៅក្នុងស្បែក ៧០% ។ 

ជាធម្មតារាងកាយរបស់អ្នកនឹងផលិតសារធាតុខូឡាជែននេះដោយខ្លួនឯង តែមិនមែនជារៀងរហូតនោះទេ។ នៅពេលដែលវ័យកាន់តែវិវឌ្ឍអាយុកាន់តែច្រើន ចូលដល់វ័យចាស់រាងកាយរបស់អ្នកនឹងលែងផលិតខូឡាជែន ឬកម្រិតខូឡាជែននៅក្នុងរាងកាយបាត់បង់នឹងថយចុះយ៉ាងខ្លាំង។

អ្នកក៏អាចបន្ថែមកម្រិតខូឡាជែនតាមរយៈអាហារសុខភាព ឬថ្នាំបំប៉នសុខភាពខូឡាជែនផងដែរ ដែលការពិតទៅសារធាតុខូឡាជែន ត្រូវបានគេដឹងថាក៏មាននៅក្នុងជាលិកាឆ្អឹង, ឆ្អឹងសរសៃ , ឆ្អឹងខ្ចី ,សសៃពួរ, តំបន់ក្រពះ និងសាច់ដុំ ដែលវាមានតួនាទីសំខាន់សម្រាប់ស្បែក និងសុខភាពរបស់អ្នកផងដែរ តែមានមនុស្សជាច្រើនមិនដែលទទួលបានជាតិខូឡាជែននោះទេ ព្រោះមនុស្សទទួលទានតែសាច់សត្វតែប៉ុណ្ណោះ ហើយបោះបង់ចោលឆ្អឹងដែលផ្ទុកខូឡាជែនមានប្រយោជន៍នេះចោល។

អ្នកប្រាកដជាឆ្ងល់ហេតុអ្វីបានជាយើងយកចិត្តទុកដាក់ចំពោះខូឡាជែនខ្លាំងម្ល៉េះ? ហេតុអ្វីបានជាយើងត្រូវតែបំពេញបន្ថែមនៅពេលដែលខូឡាជែនបែបធម្មជាតិនៅក្នុងរូបរាងកាយរបស់យើងបាត់បង់? នោះក៏ដោយសារតែខូឡាជែនមានគុណប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព និងសម្រស់របស់មនុស្សយើងតែម្តងដូចជា៖  

រូបតំណាង

# សុខភាពស្បែក និងប្រឆាំងភាពចាស់ជ្រីវជ្រួញ

អ្នកណាៗក៏ចង់នៅក្មេងខ្ចី ស្រស់ស្អាត គ្មានស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ និងរូបរាងកាយទាំងមូលដែរ។ ខូឡាជែននេះហើយគឺជាសារធាតុដែលធ្វើឱ្យស្បែកអ្នកក្មេងខ្ចី ភ្លឺរលោង តែងណែន គ្មានភាពយារធ្លាក់ ប្រឆាំងស្នាមជ្រីវជ្រួញ ផ្តល់សំណើមដល់ស្បែក និងពន្យារភាពចាស់ដែលវិវឌ្ឍទៅមុខបាន ប៉ុន្តែរាងកាយរបស់អ្នកនឹងលែងបន្តផលិតសារធាតុខូឡាជែនបន្តទៀត នៅពេលដែលអ្នកមានអាយុកាន់តែច្រើន ដូច្នេះស្នាមជ្រីវជ្រួញ និងភាពយារធ្លាក់នឹងរំលេចចេញពេញទាំងដងខ្លួន។   

រូបតំណាង

# ពង្រឹងសុខភាពឆ្អឹងទាំងមូល

មិនត្រឹមតែបញ្ហាស្នាមចាស់ជ្រីវជ្រួញនោះទេ ដែលជាមូលហេតុធ្វើឱ្យគ្រប់គ្នាខ្លាចរអារ សូម្បីតែសុខភាពឆ្អឹងរបស់យើងក៏ជាការបារម្ភដ៏ធំមួយដែរ។ Glycin គឺជាអាស៊ីតអាមីណូ( Amino Acid) ម្យ៉ាងដែលត្រូវបានរកឃើញនៅក្នុងសារធាតុខូឡាជែននេះផងដែរ ដែលវាមានគុណប្រយោជន៍ជួយពង្រឹងសុខភាពឆ្អឹង សសៃពួរ និងសន្លាក់របស់អ្នកបាន។ នៅពេលដែលអ្នកខំធ្វើការ ប្រើកម្លាំង និងហាត់ប្រាណផ្សេងៗ ឆ្អឹង សន្លាក់ និងសាច់ដុំរបស់អ្នកនឹងកកិតគ្នាបង្កើតឱ្យមានការឈឺចាប់ ឬរបួសឆ្អឹងបាន ដែលជាធម្មតាជាលិកាត្រូវបានផលិតគ្រប់គ្រាន់ដើម្បិទប់ទល់បញ្ហាអស់ទាំងនេះ ប៉ុន្តែក្នុងករណីអ្នកបាត់បង់ជាតិខូឡាជែន ឬលែងផលិតវាបន្តទៅទៀត រាល់បញ្ហាសាច់ដុំ ឆ្អឹង សន្លាក់នឹងចាប់ផ្តើមកើតមានជាមិនខាន។ 

# សុខភាពសសៃសក់ និងក្រចក

រូបរាងកាយរបស់អ្នកត្រូវការប្រូតេអ៊ីនម្យ៉ាងឈ្មោះថា Keratin ដែលជាមុខងារធ្វើឱ្យសសៃសក់ និងក្រចករបស់អ្នកមានសុខភាពល្អ។ ប្រូតេអ៊ីនមួយនេះអាចផលិតបានដោយមានការចូលរួមពីសារធាតុ ខូឡាជែន និង អាស៊ីតអាមីណូ ( Amino Acid) ។ នៅពេលដែលរូបរាងកាយរបស់អ្នកបាត់បង់ខូឡាជែន វានឹងធ្វើឱ្យក្រចករបស់អ្នកផុយស្រួយថែមទាំងកាត់បញ្ជាសក់ជ្រុះ និងបែកចុងថែមទៀតផង។ 

រូបតំណាង

# ជួយដល់ប្រព័ន្ធរំលាយអាហារ

សារជាតិខូឡាជែនមិនត្រឹមតែជួយដល់ប្រព័ន្ធរំលាយអាហារដំណើរការល្អប៉ុណ្ណោះទេ ថែមទាំងជួយដល់សុខភាពក្រពះ ពោះវៀន ការពាររលាកសន្លាក់ឆ្អឹង ថែមទាំងជួយឱ្យសារធាតុប្រូតេអ៊ីនរលាយបានល្អ និងកាត់បន្ថយសារធាតុខ្លាញ់អាក្រក់ពីរាងកាយរបស់យើងទៀតផង។

# ជួយសម្រកទម្ងន់

នៅក្នុងសារធាតុខូឡាជែន ២ស្លាបព្រាផ្តល់ប្រតេអ៊ីន ដល់ទៅ ១៨ក្រាម។ ដែលសារធាតុខូឡាជែននេះធ្វើឱ្យចំណង់អាហាររបស់អ្នកថយចុះ ធ្វើឱ្យអ្នកមិនសូវឃ្លាន និងឆ្អែតបានយូរផងដែរ។ ទាំងនេះហើយដែលធ្វើឱ្យរូបរាងរបស់អ្នកស្រស់ស្អាត គ្មានភាពធាត់មករំខាន។

រូបតំណាង

# បង្កើនសមត្ថភាពលេងកីឡា

ជាតិខូឡាជែនអាចជួយកាត់បន្ថយការឈឺចាប់ពីការលេងកីឡា និងអាការឈឺសាច់ដុំបានល្អ។ ជាពិសេសសារជាតិ Glycin , Prolin និងអាស៊ីតអាមីណូ ( Amino Acid) ជួយស្តារជាតិប្រូតេអ៊ីនឡើងវិញបន្ទាប់ពីលេងកីឡា ព្យាបាលរបួស កាត់បន្ថយការរលាក និងហានិភ័យផ្សេងៗបានយ៉ាងល្អប្រសើរ។

# ជួយដល់ការគេង

ខូឡាជែនមានតួនាទីជួយបង្កើនសុខភាពខួរក្បាល ដែលអាចសម្រួលដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តអ្នកបានល្អ ថែមទាំងជួយដល់បញ្ហាការគេង ដូចជាគេងមិនលក់ ឬគេងមិនបានស្កប់ស្កល់ជាដើម។ ទទួលទានខូឡាជែនមុនចូលគេងនឹងធ្វើឱ្យអារម្មណ៍អ្នកល្អស្រស់ស្រាយ គេងលក់ស្រួលស្កប់ស្កល់ល្អ៕   

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]