បរទេស៖ ទូរស័ព្ទ iPhone 8 និង iPhone 8 Plus ដែលជាផលិតផលស៊េរីថ្មីរបស់ក្រុមហ៊ុន Apple មានលក្ខណៈពិសេសៗដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីមនុស្សមួយចំនួនធំ។

យ៉ាងណាមិញ នៅដើមខែនេះ រូបភាពមួយចំនួននៃទូរស័ព្ទ iPhone 8 និង iPhone 8 Plus ដែលត្រូវបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារទូរស័ព្ទ iPhone 8 និង iPhone 8 Plus មានរូបរាងស្ទើរតែដាច់រហែកជាពីចំណែក។ 

ទូរស័ព្ទ iPhone 8 និង iPhone 8 Plus

បញ្ហានេះកើតឡើងដោយសារថ្មទូរស័ព្ទទាំងនោះបានប៉ោងធំឡើង ទើបបណ្តាលឲ្យទូរស័ព្ទទាំងនោះរបើក និងស្ទើរតែរហែកជា ២ចំនែកបែបនេះ។ យោងតាមសារព័ត៌មាន The Guardian បានបង្ហាញថា មកដល់ពេលនេះទើបតែមានទូរស័ព្ទ iPhone 8 និង iPhone 8 plus ដែលប៉ោងថ្មចំនួន ៦ករណីប៉ុណ្ណោះបានកើតឡើង ហើយករណីដែលបានកើតឡើងទាំងនេះក៏មិនមានបញ្ហាធ្ងន់ធ្ងរដល់ថ្នាក់ផ្ទុះ ឬក៏ឆេះនោះដែរ។

ទូរស័ព្ទ iPhone 8 និង iPhone 8 Plus ដែលមានលក្ខណៈប៉ោងស្ទើរតែរហែកជា ២ចំនែក

ដោយឡែក អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple ម្នាក់ក៏បានប្រាប់សារព័ត៌មានដែរថា ក្នុងពេលនេះ ក្រុមហ៊ុន Apple បានដឹងពីបញ្ហាទាំងនេះហើយ ហើយពួកគេនឹងស៊ើបអង្កេតឲ្យដឹងជាក់លាក់ពីមូលហេតុដែលបានធ្វើឲ្យថ្មទាំងនោះមានសភាពប៉ោងបែបនេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]