ភ្នំពេញ៖ ជាការពិតណាស់ ក្នុងកម្មវិធី The Voice Kid Cambodia ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានបញ្ចប់ហើយនោះ គេឃើញមហាជនមួយចំនួនបានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះប្អូនស្រី អ៊ុក សុវណ្ណារី ដែលមិនត្រូវបាន Coach សុគន្ធ និសា ជ្រើសរើសឲ្យទៅបន្តនៅវគ្គផ្តាច់ព្រ័ត្រ។

យ៉ាងណាមិញ ក្រៅពីអ្នកគាំទ្រកុមារី សុវណ្ណារី ដែលបានផុស និងស៊ែររូបប្អូនស្រីក្នុងបណ្តាញសង្គមបង្ហាញពីការចូលចិត្ត និងលើកទឹកចិត្តដល់ប្អូន។

ក្នុងនោះ តាមរយ:គណនីហ្វេសប៊ុកអ្នកម្តាយរបស់ប្អូនស្រីសុវណ្ណារី ក៏បានបង្ហោះសារខ្លីដែលប្រាប់ពីអារម្មណ៍អន់ចិត្ត និងអាណិតកូនស្រី  ជាមួយពាក្យពេចន៍ដែលសរសេរថា៖ «កូនហត់នឿយហើយ សំរាកចុះ! កូនខំអស់ពីសមត្ថភាពហើយ ពេលនេះអ្វីៗគឺគួឲខ្លាចដូចម៉ាក់គិត អគុណសំណព្វចិត្តទាំងអស់គ្នាដែលតែងតែគាំទ្រ អ៊ុកសុវណ្ណារីកន្លងមក»៕ 

សាររបស់អ្នកម្តាយ អ៊ុក សុវណ្ណារី
កុមារី អ៊ុក សុវណ្ណារី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមិនត្រូវបានជ្រើសរើសទៅបន្តនៅវគ្គផ្តាច់ព្រ័ត្រ
កុមារី អ៊ុក សុវណ្ណារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុក សុវណ្ណារី