រាងស្អាត អ្នកណាដែលថាមិនចង់បាននោះ? ប៉ុន្តែទាស់ត្រង់ណា ការដែលធ្វើឱ្យរូបរាងស្វែលស្អាតគឺមិនមែនជារឿងងាយស្រួលនោះឡើយសម្រាប់នារីៗ។ ជាពិសេសរឿងតមអាហារ ហាត់ប្រាណ និងរឿងសម្រកទម្ងន់នេះតែម្តង។

រាងស្រឡូនស្អាត ក្បាលពោះរាបស្មើរដែលនារីៗភាគច្រើនប្រាថ្នាចង់បាន

តែសុភាពនារីនឹងអស់បារម្ភព្រោះតែទឹកផ្លែឈើទាំង៧មុខនេះអាចជួយធ្វើឱ្យអ្នកមានក្បាលពោះរាបស្អាតបានយ៉ាងល្អប្រសើរ បន្ថែមពីលើការហាត់ប្រាណជាប្រចាំថ្ងៃ៖

១) ទឹកក្រូច៖ ងាយស្រួលធ្វើ ងាយស្រួលទទួលទាន ថែមទាំងមានផលប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពពីវីតាមីន C ដែលមាននៅក្នុងសាច់ក្រូចជួយឱ្យការបន្ទោរបង់មានដំណើរបានល្អ។ 

ទឹកក្រូច

២) ទឹកក្រូចឆ្មារ៖ នារីៗដែលឧស្សាហ៍ហើមពោះ សូមណែនាំឱ្យទទួលទានទឹកក្រូចឆ្មារ ព្រោះវាមានផលប្រយោជន៍ជាច្រើនចំពោះសុខភាព។ ពេលទទួលទានគួរដាក់អំបិល ឬទឹកឃ្មុំបន្តិចៗផងទៅក្នុងទឹកក្រូចឆ្មារ ដើម្បីជាបន្ថែមរសជាតិឱ្យវាកាន់ឆ្ងាញ់ពិសា។ វាមានសមត្ថភាពជួយដល់ការបន្ទោរបង់ នឹងនាំឱ្យអ្នកមានក្បាលពោះរាបបានតាមបំណង។

ទឹកក្រូចឆ្មារ

៣) ទឹកម្នាស់៖ ម្នាស់គឺជាផ្លែឈើមួយប្រភេទដែលមានជាតិសរសៃយ៉ាងច្រើន អាចជួយធ្វើឱ្យពោះវៀនមានដំណើរការយ៉ាងល្អ។ ដូច្នេះបើចង់បានក្បាលពោះស្អាត កុំភ្លេចទឹកម្នាស់នេះឱ្យសោះ។

ទឹកម្នាស់

៤) ទឹកឪឡឹក៖ ជាទឹកផ្លែឈើដ៏ល្អបំផុតសម្រាប់សុខភាពនារដូវក្តៅ។ ឪឡឹកសម្បូរទៅដោយជាតិទឹក ជួយដល់ដំណើរការនៃការបន្ទោរបង់ មានកាកសរសៃអាហារយ៉ាងល្អប្រសើរចំពោះសុខភាព។

ទឹកឪឡឹក

៥) ទឹកផ្លែប៉ោម៖ ជាទឹកផ្លែឈើមួយដ៏ល្អ ងាយទទួលទាន ឆ្ងាញ់ ជាឱសថ និងមានសារធាតុដែកជំនួយចំពោះសុខភាពយ៉ាងល្អ ដែលនារីៗមិនគួរមើលរំលង។ 

ទឹកផ្លែប៉ោម

៦) ទឹកត្រសក់៖ មិនត្រឹមតែអាចបរិភោគជាបន្លែបានយ៉ាងឆ្ងាញ់ពិសានោះទេ ត្រសក់ ក៏អាចយកមកកិនធ្វើទឹកដើម្បីទទួលទានបានយ៉ាងល្អ។ វាអាចជួយធ្វើឱ្យអ្នកមានអារម្មណ៍ថា មានភាពស្រស់ថ្លា។ វាក៏សម្បូរទៅដោយជាតិទឹក ជំនួយដល់ពោះវៀន ងាយបន្ទោរបង់ ជួយឱ្យក្បាលពោះរាបស្អាតបានយ៉ាងងាយ។ 

ទឹកត្រសក់

៧) ទឹកត្របែក៖ ក្រៅពីទទួលទាន អ្នកក៏អាចនាំយកផ្លែត្របែកទៅកិនធ្វើជាទឹកផ្លែឈើស្រស់ៗបានផងដែរ ដោយទឹកត្របែកអាចជួយបញ្ចុះទម្ងន់ សម្បូរវីតាមីន C ខ្ពស់ មានជាតិសរសៃអាហារជួយក្នុងការបន្ទោរបង់បានយ៉ាងល្អ។ ជាពិសេសនោះគឺវាថែមទាំងអាចជួយកែរោគផ្តាសាយរបស់អ្នកបានយ៉ាងល្អទៀតផង។

ទឹកត្របែក

ដូច្នេះកុំភ្លេចធ្វើទឹកផ្លែឈើទាំងនេះទទួលទានទាំងអស់គ្នា ប្រសិនបើសុភាពនារីៗយើងចង់បាននូវរូបរាងដ៏ស្រស់ស្អាត ព្រមទាំងក្បាលពោះរាបល្អផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]