រាជធានី​ភ្នំពេញ ៖ ជនជាតិ​ស្បែក​ខ្មៅ​ទៅ​រក​សេវា​ផ្លូវភេទ​ប៉ះ​ចំ​ភេទ​ទី​បី ខ្វេះ​យក​កាបូប​លុយ​អស់​២៧៥​ដុល្លារ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ឃាត់​បាន​ភេទ​ទី​៣​ម្នាក់​យក​ទៅ​សួរនាំ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ត្រង់​ចំណុច​សួន​ឧស្សាហកម្ម​វឌ្ឍនៈ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះជា​ជនជាតិ​ស្បែក​ខ្មៅ​មានឈ្មោះ IGBOELI ODiRA ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ចំណែក​ជនសង្ស័យ​ជា​ភេទ​ទី​បី​ម្នាក់​ឈ្មោះ អន យឿ​ន អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​តំបន់​បុរី​វ៉ា​រី​ណា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

តាម​ប្រភព​ព​ត័​មានបាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ក្រុម​ភេទ​ទី​បី​មាន​គ្នា​បួន​នាក់ ជា​អ្នក​រកស៊ី​ផ្លូវភេទ បាន​ឈប់​នៅ​ចំណុច​សួន​ឧស្សាហកម្ម​វឌ្ឍនៈ បន្ទាប់​មក​ស្រាប់តែ​មាន​បុរស​ជា​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​រក​សេវា​ផ្លូវភេទ ត្រូវ​បាន​និយាយ​ចរចា​ជាមួយ​ក្រុម​ភេទ​ទី​៣ ដែល​តែងខ្លួន​ដូច​មនុស្ស​ស្រី​អត់​ដឹង​ថា​ភេទ​ទី​៣​ទេ ហើយ​ក្រុម​ភេទ​ទី​៣​នោះ​ចេះ​និយាយ​ភាសា​អង់គ្លេស​តិចតួច​ខ្លះ​ដែរ ក៏​បាន​ស្ទុះ​ទៅ​ចោមរោម​ជនជាតិ​ស្បែក​ខ្មៅ​បាន​មួយសន្ទុះ ស្រាប់តែ​ជនជាតិ​ស្បែក​ខ្មៅ​ស្ទាប​រក​កាបូប​បាត់​កាបូប​លុយ ទើប​ធ្វើ​ឲ្យ​មានការ​ឆោឡោ ភ្លាម​ៗ​នោះ ក្រុម​ភេទ​ទី​បី​បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់ នៅ​សល់​តែ​ភេទ​ទី​៣​ម្នាក់​នៅ​កន្លែង​កើតហេតុ រួម​ជាមួយ​ជន​រង​គ្រោះ ត្រូវ​បាន​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច យក​ទៅ​សួរនាំ ។

តាម​ការ​ឲ្យ​ដឹង​ពី​ជន​រង​គ្រោះ សម្ភារ​នៅ​ក្នុង​កាបូប​ដែល​បាត់បង់​រួម​មាន លុយ​២៧៥​ដុល្លារ និង​កាត​អេ​ធី​អឹ​ម​មួយ និង​លុយ​ខ្មែរ​មួយ​ចំនួន​ដែរ ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​នាំ​ខ្លួន​ជន​ភេទ​ទី​បី យក​ទៅ​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ។ ចំណែកឯ​កាបូប​លុយ​របស់​ជន​រង​គ្រោះ ត្រូវ​បាន​សន្តិសុខ​យាម​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ប្រទះ​ឃើញ​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ស្ទឹង​មាន​ជ័យ​វិញ តែ​បាត់​លុយ​អស់ហើយ ។ ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នៅឡើយ​ទេ ចាំ​ព្រឹកស្អែក​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ៕

ជនជាតិ​ស្បែក​ខ្មៅ​ទៅ​រក​សេវា​ផ្លូវភេទ​ប៉ះ​ចំ​ភេទ​ទី​បី ខ្វេះ​យក​កាបូប​លុយ​អស់​២៧៥​ដុល្លារ
ជនជាតិ​ស្បែក​ខ្មៅ​ទៅ​រក​សេវា​ផ្លូវភេទ​ប៉ះ​ចំ​ភេទ​ទី​បី ខ្វេះ​យក​កាបូប​លុយ​អស់​២៧៥​ដុល្លារ
ជនសង្ស័យ​ជា​ភេទ​ទី​បី​ម្នាក់​ឈ្មោះ អន យឿ​ន អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​តំបន់​បុរី​វ៉ា​រី​ណា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង
ជនសង្ស័យ​ជា​ភេទ​ទី​បី​ម្នាក់​ឈ្មោះ អន យឿ​ន អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​តំបន់​បុរី​វ៉ា​រី​ណា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង
ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នៅឡើយ​ទេ ចាំ​ព្រឹកស្អែក​បាន​ទៅ​ដាក់​ពាក្យបណ្តឹង
ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នៅឡើយ​ទេ ចាំ​ព្រឹកស្អែក​បាន​ទៅ​ដាក់​ពាក្យបណ្តឹង
ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នៅឡើយ​ទេ ចាំ​ព្រឹកស្អែក​បាន​ទៅ​ដាក់​ពាក្យបណ្តឹង

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]