ទូរស័ព្ទ Nokia Lumia 610 ចុងបញ្ចប់បានក្លាយជាទូរស័ព្ទ ល្អមួយនៅ ក្នុងព្រឹត្តិការណ៍ សមាជទូរស័ព្ទ លើពិភព លោក បើទោះបីជា លក្ខណៈពិសេស របស់វា មិនមានអ្វីអស្ចារ្យក៏ដោយ ។ ទូរស័ព្ទ Lumia 610 មានបំពាក់ប្រព័ន្ឋ Windows Phone មិនគ្រប់គ្រាន់ ថែមទាំងការអនុវត្ត processor និង RAM មិនគ្រប់គ្រាន់ផងដែរ ។

ទូរស័ព្ទ Lumia 610 បំពាក់ជាមួយ processor ល្បឿន 800MHzមាន RAM ទំហំត្រឹមតែ 256MB ប៉ុណ្ណោះ និងមានកាមេរ៉ា ៥ម៉េហ្គាភិកសេល មានឈីប ប្រភេទ Qualcomm 7x27A ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ ទូរស័ព្ទ Nokia Lumia 610 មានគោលបំណង ដាក់ដំណើរការជាមួយប្រព័ន្ឋ Windows Phone ឲ្យបានល្អឡើងវិញ ថែមទាំងធ្វើការUpdate យកប្រព័ន្ឋ Windows Phone Tango វិញក្នុងពេលខាងមុខ។ សម្រាប់ទូរស័ព្ទមួយប្រភេទនេះ មាន ៤ ពណ៌សម្រាប់ជ្រើសរើស ពណ៌ ស ពណ៌ខៀវស្រាល ពណ៌ផ្កាឈូកស្រាល និងពណ៌ខ្មៅ ចំណែកតម្លៃវិញ ប្រហែលជា ២៥៥ដុល្លារ ហើយនឹងចាប់ ផ្តើមដំណើរការលើទីផ្សារ នៅក្នុងត្រីមាសទី២ ឆ្នាំ២០១២នេះ ៕

ប្រែសម្រួលៈ ថន រីណា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]