តាមរយៈគេហទំព័រ Stomp បានឲ្យដឹងថា កាលពីឆ្នាំមុន នៅចំណតរថភ្លើងរបស់សិង្ហបុរី SMRT មានក្មេងស្រីជនជាតិថៃម្នាក់ អាយុ១៦ឆ្នាំ បានបាត់បង់ជើងទាំងគូ ដោយសារឧប្បត្តិហេតុរថភ្លើងកិន។

សំនួរមួយបានចោទសួរថា តើក្មេងស្រីម្នាក់នេះ ដួលដោយខ្លួនឯង ឬ ក៏មានអ្នកច្រាននាង?

ក្មេងស្រីរងគ្រោះ Nitcharee Peneakchanasak ចង់ដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីប្ដឹង ក្រុមហ៊ុនរថភ្លើង SMRTរបស់សឹង្ហបុរី ឲ្យសងថ្លៃជំងឺចិត្ត ៣,៤លានដុល្លារ សំរាប់ព្យាបាលជើងរបស់នាង។ នៅក្នុងតុលាការ ក្មេងស្រីជនរងគ្រោះ បាននិយាយប្រាប់ចៅក្រមថា នៅខណៈពេលដែលកើតហេតុនោះ មានអ្នកដំណើរជាច្រើន បានរងចាំរថភ្លើង នៅឯចំណតជាមួយនាង ប៉ុន្ដែនៅពេលដែលរថភ្លើងមកដល់ ពួកគេបានប្រជ្រៀតនិង រុញនាង ធ្វើឲ្យនាងទប់លំនឹង មិនបានក៏ធ្លាក់ចូលក្នុងរថភ្លើងដែល ទើបនឹងមកដល់។ Nitcharee បានបញ្ជាក់ទៀតថា នាងឈរនៅក្រោយគំនូស សុវត្ថិភាពពណ៌លឿងជារៀងរហូត។ ចំនែកឯមេថាវី របស់ SMRT សំុចៅក្រមដើម្បីបង្ហាញវីដេអូ ដែលបានកើតហេតុក្នុងថ្ងៃនោះ ប៉ុន្ដែ Nitcharee បានបដិសេធន៍ ព្រោះនាងមិនចង់មើល។ ចៅក្រមក៏យល់ព្រម ព្រោះវីដេអូនេះ អាចវាយប្រហារ ស្មារតីរបស់ Nitcharee បាន។

ឥលូវនេះ Nitcharee អាចដើរបានក្នុងចំងាយខ្លី ជាមួយនិងជើងសិប្បនិមិត្ត ដែលយកមកពី អាឡឺម៉ង់ ហើយជើងម្ខាងៗតំលៃ ៤ម៉ឺនដូល្លារ បើគិតពីថ្លៃជំងឺចិត្តដែលនាង សុំនោះគឺ ៣,៤លានដុល្លារ អាចឲ្យនាង ទិញបាន ២០គូ ល្មមនិងប្រើក្នុងមួយឆាកជីវិតរបស់នាងបាន។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]