រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់ត្រូវ​កម្លាំង​​ក​ង​រាជអាវុធ​​ហត្ថ​ខណ្ឌ​ទួលគោក ​ដេញ​ចាប់​ខ្លួន​បាន​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​​ធុន C100 កូរ៉េ​ពណ៌​ក្រហម ​ជិះរត់គេច​ខ្លួន​ហើយ​ត្រូវ​ម្ចាស់​ស្រែក​ចោរៗ​ផ្អើលគេឯង កាលពីវេលា​ម៉ោង​៧​និង​​៣០​នាទី​ព្រឹក​​ថ្ងៃទី​៧ មីនា នៅ​ចំណុច​ផ្លូវ​លេខ​២៨៧ កែង​ផ្លូវលេខ​៥៦៦ សង្កាត់​បឹង​កក់​ទី​២ ​ខណ្ឌ​ទួល​គោក ។ ​ជន​សង្ស័យ​​ឈ្មោះ​ឡាយ ចែងចាំង ​ហៅ​ខេន ណាឌី ភេទប្រុស អាយុ​​២៤​ឆ្នាំ​​ ជា​កម្ម​ករសិប្ប​កម្ម​ផលិត​ទឹក​កក ស្នាក់​នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​​មន្ត្រី​​កង​រាជអាវុធហត្ថ​​ខណ្ឌទួលគោក ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ ​ម្ចាស់​ម៉ូតូ​​ឈ្មោះ​អ៊ុក ​ឈឿន ​ភេទ​ប្រុស អាយុ​​៣៨ឆ្នាំ ​ជា​មន្ត្រី​​យោធា​មាន​លំនៅ​ផ្ទះជួល​សង្កាត់​បឹង​កក់​ទី​២ ​បាន​ឆ្លៀត​​​​រត់​ម៉ូតុ​​ឌុប​​ ហើយ​ឈប់​​ចាំ​ហៅ​ម៉ូយ​​នៅ​ចំណុច​​ផ្លូវ​​លេខ​២៨៧ ​កែង​ផ្លូវ​លេខ​៥៦៦​ ក្នុង​​សង្កាត់​បឹង​កក់​ទី​២ ។  ពេល​​កំពុង​ហៅ​​ម៉ូយ​បាន​ទុក​សោ​ជាប់​ម៉ូតូ​​ ស្រាប់តែ​​​ភ្លេច​ខ្លួន​ត្រូវ​ជន​សង្ស័យ​​​​​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​ហើយ​ជិះគេច​ខ្លួន​បាត់។ ​ប៉ុន្តែភ្លាមៗ​ត្រូវ​ម្ចាស់​ជិះ​ម៉ូតូ​តាម​រក​ឃើញ​​ស្រែក​ចោរៗ​​ផ្អើល​ដល់​កម្លាំងកង​រាជអាវុធហត្ថ​​ខណ្ឌ​ដែល​​ជិះ​ល្បាត​​ដេញ​ចាប់​បាន​នៅចំណុច​ផ្លូវ​លេខ​២៨៧ ​ខាង​ក្រោយ​​អធិការ​ដ្ឋាន​ខណ្ឌទួល​គោក ​ ព្រមទាំង​ដក​ហូត​បាន​​ម៉ូតូ​ត្រឡប់​​មក​វិញ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]