អ្នកស្រី Beauticain Sharon Waldron អាយុ ៣៨ឆ្នាំ បានប្រាប់ដល់អ្នកសារព័ត៌មានថា ក្រោយពីអ្នកស្រី បានទទួល យកនូវកញ្ចប់សេវាកម្ម ថែរក្សាមុខ រយៈពេលពីរអាទិត្យក្រោយមក អ្នកស្រីបានបន្សល់ទុកនៅការឈឺចាប់យ៉ាងខ្លាំង។

អ្នកស្រី Beauticain ត្រូវបាននែនាំឲ្យ ទទួលការព្យាបាលដើម្បី បំបាត់ស្នាមមុននៅ លើផ្ទៃមុខរបស់គាត់ ប៉ុន្ដែមុខរបស់គាត់ បែរជាហើម ហើយឡើងពណ៌ក្រហម អាក្រក់មើល។ មុនពេលអ្នកស្រីទទួលការព្យាបាល ម្ចាស់ហាឯ បានប្រាប់ដល់ អ្នកស្រី Beauticain ថាមានតារាល្បីៗជាច្រើន ដូចជា Gwyneth Paltrow និង Naomi Campbell ក៏បានមកព្យាបាល នៅហាងរបស់គេដែរ ការព្យាបាលម្ដងចំណាយចាប់ពី ៦០ដុល្លារ ទៅ ១៥០ដុល្លារ។

អ្នកផ្ដល់ប្រឹក្សាផ្នែកស្បែក បានបកស្រាយពីមូលហេតុ ដែលបណ្ដាលឲ្យមុខរបស់ អ្នកស្រី Beauicain ប្រែក្លាយទៅជាក្រហមបែបនេះ គឺមកពីកោសិកាស្បែកមុខ របស់អ្នកស្រី Beauicain ដែលងាប់នោះត្រូវបានដុះជូត ហើយកោសិកាថ្មី មិនទាន់ដុះឡើងវិញ នេះជាហេតុដែលធ្វើឲ្យមុខរបស់អ្នកស្រីឡើងក្រហម ប៉ុន្ដែវានឹងវិលត្រលប់ ទៅរកសភាពដើមវិញ ក្នុងរយៈពេលណាមួយ។

ដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]