នារីៗច្បាស់តក់ស្លុត និងពិបាកចិត្តយ៉ាងខ្លាំងនៅពេលដែលឆ្លុះកញ្ចក់ម្តងៗឃើញមុខរបស់ខ្លួនសុទ្ធតែមុនគួរឱ្យខ្លាច។ ជឿជាក់ថា នរណាៗក៏ប្រាថ្នាចង់បាននូវផ្ទៃមុខដ៏ស្រស់គ្មានស្នាមមុនដែរ។

ដូច្នេះសូមណែនាំរូបមន្តងាយៗ ដូចខាងក្រោមនេះពីទឹកឃ្មុំដែលអាចជួយសម្រស់ផ្ទៃមុខរបស់អ្នកឱ្យកាន់តែស្រស់ស្អាត ពិសេសគឺអាចព្យាបាលមុនបានយ៉ាងល្អដោយ៖

ទឹកឃ្មុំ

រូបមន្តទី១៖ របស់ដែលត្រូវត្រៀម គឺទឹកឃ្មុំសុទ្ធសុទ្ធ ៣ ស្លាបព្រាបាយ និងស្ករសប្រមាណជា១កូនពែង។

វិធីប្រើ៖ នាំយកទឹកឃ្មុំ និងស្ករសទៅលាយបញ្ចូលគ្នា ហើយយកទៅដុសលាងសម្អាតស្បែកមុខនៅពេលងូតទឹក ប៉ុន្តែបើគួរកុំដុសឱ្យត្រូវកន្លែងកើតមុន ព្រោះវាអាចនាំឱ្យមានការរលាក។ គួរដុសត្រឹមរយៈពេល១-២នាទីប៉ុណ្ណោះ បន្ទាប់លាងមុខរបស់អ្នកឱ្យបានស្អាតជាការស្រេច។ 

ទឹកឃ្មុំសុទ្ធសុទ្ធ ៣ ស្លាបព្រាបាយ និងស្ករសប្រមាណជា១កូនពែង

រូបមន្តទី២៖ ទឹកឃ្មុំសុទ្ធ ១-២ ស្លាបព្រាបាយ។

វិធីប្រើ៖ ងាយណាស់ដោយគ្រាន់តែយកទឹកឃ្មុំទៅលាបនៅលើមុខហើយប្រើដៃដូចជាម៉ាស្សាមុខ នោះទឹកឃ្មុំនឹងជួយស្រូបយកភាពកខ្វក់នៅលើស្បែកមុខ ព្រមទាំងលាងសម្អាត និងបង្ការរោគកើតមុននេះមិនឱ្យកើតមានឡើងបានពីនៅក្នុងខ្លួនរបស់អ្នកថែមទៀតផង។ វាក៏ជួយធ្វើឱ្យស្បែកទន់ និងមានសភាពវ័យក្មេង។ រូបមន្តនេះអាចធ្វើបានជារៀងរាល់ថ្ងៃ ប៉ុន្តែគួរចៀសវាងលាបនៅលើមុនព្រោះវាអាចនាំឱ្យរលាកបាន។ លាបម៉ាស្សាពី ៥ ទៅ ១0 នាទី បន្ទាប់មកលាងមុខជាមួយទឹកក្តៅចេញដើម្បីសម្អាត។ 

រូបមន្តទី៣៖ ទឹកឃ្មុំ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មា១ស្លាបព្រាកាហ្វេ។

វិធីប្រើ៖ យករបស់ទាំងពីរមកលាយបញ្ចូលគ្នាឱ្យសព្វហើយមកលាបនៅលើមុខ ទុកចោល១៥ ទៅ ២០នាទី។ រូបមន្តនេះមានប្រជាប្រិយភាព និងមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់សម្រាប់អ្នកដែលស្រលាញ់ស្បែកមុខ ព្រោះទឹកក្រូចឆ្មានឹងជួយសម្លាប់មេរោគ ធ្វើឱ្យស្បែកស្អាត ឯទឹកឃ្មុំមានសំណើមធ្វើឱ្យស្បែកមានសភាពវ័យជាងក្មេងផងដែរ។ 

ទឹកឃ្មុំ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេ

រូបមន្តទី៤៖ មានដូចជាទឹកក្តៅ ១/២ ពែង អំបិល ១/៤ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ១ស្លាបព្រាកាហ្វេ។

វិធីប្រើ៖ ដំបូងយកទឹកក្តៅ និងអំបិលមកផ្សំគ្នា បន្ទាប់មកយកមកលាបនៅលើមុខប្រមាណ៥-១0 នាទី ដើម្បីជួយសម្លាប់ និងទប់ទល់នឹងការរីកលូតលាស់នៃបាក់តេរី។ លាងសម្អាតមុខអ្នកឱ្យស្អាត ហើយទុកឱ្យមុខស្ងួត ចាំយកសំឡីជ្រលក់ទឹកឃ្មុំលាបលើមុខបន្ថែមទុកចោលប្រហែល១0នាទី ហើយលាងសម្អាតចេញជាការស្រេច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]