ភ្នំពេញ៖ អតីតVj ដ៏មានប្រជាប្រិយភាព លោករតនា ដែលទើបតែទទួលដំណឹងល្អមួយ គឺ ភរិយារបស់លោក បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រលាញ់នាថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។

ទន្ទឹមនឹងនេះ លោករតនាក៏ទទួលបាន ពាក្យកោតសរសើរយ៉ាងច្រើន ពីមហាជនលើ បណ្តាញសង្គមហ្វេសបុក ថាលោកគឺជាស្វាមីដ៏ល្អ និងមានទំនួលខុសត្រូវខ្ពស់ ទៅលើគ្រួសារ។

កន្លងហួសមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមានការភ្ញាក់ផ្អើលមួយ នៅលើបណ្តាញសង្គម ដោយអតីត Vj រូបនេះបានយំ តាមវីដេអូLiveផ្ទាល់ ពីផេកផ្លូវការរបស់លោក ដែលមានឈ្មោះថា My Couple life។

មូលហេតុដែលធ្វើឲ្យលោករតនាសម្រក់ទឹកភ្នែក ដោយគ្មានភាពអៀន បែបនេះ គឺព្រោះតែអាណិតប្រពន្ធរបស់ខ្លូន ដែលខំសម្រាលកូនប្រុសម្នាក់ យ៉ាងលំបាក ដោយវិធីវះកាត់។

លោកបាននិយាយនៅក្នុង ការLiveវីដេអូរបស់ខ្លួនថា «មូលហេតុដែល លោក សម្រេចចិត្តឲ្យប្រពន្ធ របស់ខ្លួន សម្រាលដោយការវះកាត់ គឺដោយសារ តែប្រពន្ធរបស់លោក ឈឺពោះខ្លាំងរយៈពេល ១២ម៉ោង។ ហើយ លោកបានបន្តទៀតថា «បើដឹងប្រពន្ធ ខ្លួនឈឺយូរបែបនេះ លោក នឹងឲ្យ នាងវះតាំងពីដំបូងម្លេះ»។ យ៉ាងណាមិញ លោកបានបញ្ជាក់ថា ឥលូវនេះសុខភាពប្រពន្ធនិងកូនរបស់លោក គឺល្អជាធម្មតាទេ។

ទាំងនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា អតីតVjរូបនេះ ពិតជាមានស្រលាញ់ប្រពន្ធខ្លាំងមែនទែន ហើយក៏ជាគំរូមួយដ៏ល្អសម្រាប់ ស្វាមីដ៏ទៃឲ្យចេះមានទំនួលខុសត្រូវ និងគួរតែយល់ ពីទុក្ខលំបាករបស់ភរិយា អំទ្បុងពេលមានផ្ទៃពោះ៕ 

វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
កូនរបស់ វីជេ រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា