រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​៣​នាក់ បើករថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ក្នុង​ស្ថានភាព​ស្រវឹងស្រា​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ មក​ដល់​ផ្លូវបែក​ជា​បួន​ស្ពាន​នាគ​វត្ត​ភ្នំ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ PCX បណ្ដាល​ឲ្យ​ដួល​រង​របួសស្រាល​ខូចខាត​ម៉ូតូ​បន្តិចបន្តួច ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​នឹង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​១០៦​កែង​ផ្លូវ​ព្រះ​នរោត្តម នៅ​ចំណុច​ស្ពាន​នាគ ស្ថិត​នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២N-៣៩៨៨ បើកបរ​ដោយ​ជនជាតិ​ចិន​៣​នាក់ ក្នុង​ស្ថានភាព​ស្រវឹង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១០៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ផ្លូវបែក​ជា​បួន រថយន្ត​បង្ក​មិន​បាន​បន្ថយល្បឿន​នោះ​ទេ ស្រប​ពេល​នោះ​ដែរ មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GC-១៣២៦ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ត្រូវ​រថយន្ត​បុក​ប៉ះ​ចំ​ក្បាល​ម៉ូតូ​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ បណ្តាល​ឲ្យ​ដួល​ម៉ូតូ សំណាងល្អ​មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​អី​នោះ​ឡើយ ។

ភ្លាម​ៗ​នោះ​ដែរ រថយន្ត​បង្ក​មិន​បាន​ឈប់​នៅ​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ​នោះ​ទេ ព្យាយាម​បើក​រត់គេច​ខ្លួន សំណាងល្អ​មាន​កម្លាំង​សមត្ថកិច្ច​គាត់​កំពុង​តែ​ល្បាត ក៏​អន្តរាគមន៍​ដេញ​ឃាត់​បាន​នៅ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​មុខ​ផ្សារ​រាត្រី ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ខឹង​ថា រថយន្ត​បង្ក​រត់​បាន​ទាមទារ​សំណង​ចំនួន​៧០០​ដុល្លារ ដោយ​មានការ​សម្របសម្រួល​ពី​សមត្ថកិច្ច ក៏​សម្រួល​គ្នា​នៅ​ត្រឹមតែ​១៥០​ដុល្លារ បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

ជនជាតិ​ចិន​៣​នាក់ បើករថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ក្នុង​ស្ថានភាព​ស្រវឹងស្រា​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ មក​ដល់​ផ្លូវបែក​ជា​បួន​ស្ពាន​នាគ​វត្ត​ភ្នំ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ PCX បណ្ដាល​ឲ្យ​ដួល​រង​របួសស្រាល​ខូចខាត​ម៉ូតូ​បន្តិចបន្តួច

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]