កាលពីថ្ងៃច័ន្ទ កាសែតមួយប្រទេសអារ៉ាប់ រាយការណ៏ ថា ក្មេងប្រុសអាយុ ៧ ឆ្នាំ ជាជនជាតិអារ៉ាប់ រស់នៅ ភាគខាងត្បូងរបស់ទីក្រុង Balgrashi ម្នាក់ បានសំលាប់ខ្លួន ដោយចៃដន្យ។

 Sabq និយាយថា មូលហេតុដែលធ្វើអោយក្មេងប្រុសស្លាប់ គឺដោយសារ ក្មេងប្រុសរងគ្រោះនោះ កេះកៃកាំភ្លើង នៅពេលដែលក្មេងប្រុសរងគ្រោះ កំពុងលេងជាមួយកាំភ្លើងនោះ។ ក្មេងប្រុសរងគ្រោះ ត្រូវគ្រាប់កាំភ្លើងបាញ់ចំ ដៃឆ្វេងមួយគ្រាប់ ចំណែកមួយគ្រាប់ផ្សេងទៀត ត្រូវចំ បេះដូងរបស់ក្មេងប្រុស ដែលធ្វើអោយក្មេងប្រុសនោះស្លាប់ភ្លាមៗ នៅក្នុងផ្ទះរបស់គេតែម្តង។

ប៉ូលីសនិយាយថា ពួកគេ កំពុងស៊ើបអង្កេត អំពីការស្លាប់របស់ក្មេងប្រុសអាយុ ៧ ឆ្នាំនោះ ហើយក៏ស៊ើបពីមូលហេតុដែល ឪពុករបស់ក្មេងប្រុស មានកាំភ្លើង ប្រើប្រាស់ ដោយគ្មានការអនុញ្ញាតិ។

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]