អេស្ប៉ាញ៖ ក្មេងស្រីអភ័ព្វកើតមានជំងឺកម្រម្យ៉ាង បណ្តាលឲ្យស្បែកមានសភាពខុសប្លែកពីប្រក្រតី ប្រេះបែកស្រកាឡើងរឹងដូចដុំថ្ម ប្រៀបបីដូចជាសត្វពស់គួរឲ្យខ្លាច ដែលកន្លងមកមានមនុស្សជាច្រើន តែងមាក់ងាយនិងមើលថោកលើរូបនាង ទីបំផុតទទួលបានការព្យាបាល និងស្រស់ស្អាតបណ្តើរៗវិញហើយ។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ក្មេងស្រី Shalini Yadav មានអាយុ១៦ឆ្នាំ រស់នៅក្នុងប្រទេសឥណ្ឌា កើតមានជំងឺកម្រម្យ៉ាងហៅថា «Lamellar Ichthyosis» ឬរោគបែកស្រកាក្នុងដំណាក់កាល គួរឲ្យព្រួយបារម្ភមួយ ជាមូលហេតុធ្វើឲ្យស្បែករបស់នាង មានសភាពស្ងួត ខុសពីប្រក្រតី ឡើងក្រាស ក្រិន និងប្រេះបែកពេញខ្លួនប្រាណ គំរាមកំហែងយ៉ាងខ្លាំងដល់អាយុជីវិត។

លើសពីនេះ នាងត្រូវបានអ្នកស្រុកភូមិជាច្រើន ដាក់រហស្សនាមឲ្យថាជា មនុស្សពស់ (Human Snake) ថែមទៀតផង ព្រោះតែស្បែកដ៏គួរឲ្យខ្លាចរបស់នាង។ ដោយសារតែ ស្ថានភាពជំងឺដ៏កម្រនេះហើយ ក្មេងស្រី Shalini តែងងូតទឹកជម្រះកាយនៅរៀងរាល់១ម៉ោងម្តង និងជាពិសេសតម្រូវឲ្យលាបក្រែមសំណើមលើខ្លួនប្រាណ នៅរៀងរាល់៣ម៉ោងម្តងផងដែរ បើមិនដូច្នោះទេស្បែករបស់នាង នឹងកាន់តែឡើងរឹង ប្រេះបែកស្រកាគួរឲ្យខ្លាចជាមិនខាន ហើយវាក៏អាចឆក់យកជីវិតរបស់នាង ក្នុងពេលមួយពព្រិចភ្នែកបានផងដែរ ប្រសិនណាបើធ្វេសប្រហែស។

ក្មេងស្រី Shalini Yadav មានអាយុ១៦ឆ្នាំ រស់នៅក្នុងប្រទេសឥណ្ឌា កើតមានជំងឺកម្រម្យ៉ាងហៅថា «Lamellar Ichthyosis»
ជាមូលហេតុធ្វើឲ្យស្បែករបស់នាង មានសភាពស្ងួត ខុសពីប្រក្រតី ឡើងក្រាស ក្រិន និងប្រេះបែកពេញខ្លួនប្រាណ គំរាមកំហែងយ៉ាងខ្លាំងដល់អាយុជីវិត

ប្រភពដដែលបន្តថា កន្លងមក នាងតែងតែត្រូវបានអ្នកជុំវិញខ្លួន ស្អប់ខ្ពើមរអើមយ៉ាងខ្លាំង ហើយថែមទាំងត្រូវបានគេបណ្តេញចេញពីសាលា មិនឲ្យចូលរៀនថែមទៀតផង។ នោះក៏ដោយសារតែ ក្មេងៗជាច្រើនមានការភ័យខ្លាចចំពោះរូបរាងដ៏អាក្រក់របស់នាង។

ចំណែកឯក្រុមគ្រួសាររបស់នាងវិញ ក៏ក្រីក្រគ្មានលទ្ធភាពជួយព្យាបាលជំងឺនេះដល់នាងទៀត ទើបធ្វើឲ្យស្ថានភាពជំងឺនេះកាន់តែយ៉ាប់យ៉ឺនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយសម្រាប់ ក្មេងស្រី Shalini ផ្ទាល់វិញ នាងក៏មានអារម្មណ៍ថាខ្មាសគេឯងយ៉ាងខ្លាំង សឹងតែមិនហ៊ានដើរចេញពីផ្ទះ និងសម្លឹងមើលមុខនរណាម្នាក់ឡើយ។

ប៉ុន្តែជាសំណាងល្អ បន្ទាប់ពីខាងក្រុមវេជ្ជបណ្ឌិតនៃប្រទេសអេស្ប៉ាញ បានដឹងពីទុក្ខវេទនាដែលកំពុងកើតមានលើរូបនាង ទីបំផុតក្មេងស្រី Shalini ក៏ត្រូវបានបញ្ជូនទៅព្យាបាលជំងឺនៅទីនោះតែម្តង (ក្នុងប្រទេសអេស្ប៉ាញ) ដោយទទួលបានកញ្ចប់ជំនួយឧបត្តម្ភពីខាងទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេស។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមវេជ្ជបណ្ឌិតឯកទេសចំនួន១៩នាក់ មកពីខាងបណ្ឌិតសភាវេជ្ជសាស្រ្តអន្តរជាតិ «International Medical Academy» នៃទីក្រុង Malaga បានទទួលស្វាគមន៍ការមកដល់របស់ក្មេងស្រី Shalini មកកាន់មន្ទីរពេទ្យ Hospital Banus ក្នុង Marbella ប្រទេសអេស្ប៉ាញ យ៉ាងយកចិត្តទុកដាក់បំផុត កាលពីថ្ងៃទី១០ កញ្ញា កន្លងទៅនេះ ដោយតម្លៃក្នុងការព្យាបាលមានចំនួន ៤៥,០០០ផោន (ប្រហែលជាង៦ម៉ឺនដុល្លារអាមេរិក) ។ គិតមកទល់ពេលនេះ បន្ទាប់ពីទទួលបានការព្យាបាលបណ្តើរៗរួចមក ស្ថានភាពជំងឺរបស់ក្មេងស្រី Shalini ក៏បានប្រែប្រួលទៅរកសភាពស្អាតបាតច្រើនផងដែរ។

កន្លងមក នាងតែងតែត្រូវបានអ្នកជុំវិញខ្លួន ស្អប់ខ្ពើមរអើមយ៉ាងខ្លាំង ហើយថែមទាំងត្រូវបានគេបណ្តេញចេញពីសាលា មិនឲ្យចូលរៀនថែមទៀតផង
ប៉ុន្តែជាសំណាងល្អ បន្ទាប់ពីខាងក្រុមវេជ្ជបណ្ឌិតនៃប្រទេសអេស្ប៉ាញ បានដឹងពីបញ្ហាដ៏វេទនាដែលកំពុងកើតមានលើរូបនាង ទីបំផុតក្មេងស្រី Shalini ក៏ត្រូវបានបញ្ជូនទៅព្យាបាលជំងឺនៅទីនោះតែម្តង

ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យខាងលើបានអះអាងថា ក្រោយព្យាបាលបានមួយកម្រិត រយៈពេល១០ថ្ងៃមកនេះ គេសង្កេតឃើញថា ស្បែករបស់កុមារី Shalini មិនត្រូវបានប្រេះបែកស្រកាដូចមុនទៀតឡើយ។ ហើយក្រុមវេជ្ជបណ្ឌិតទាំងអស់ ក៏ជឿជាក់យ៉ាងមុតមាំថា នៅរយៈពេល២ខែបន្ទាប់ ស្ថានភាពជំងឺរបស់នាង នឹងប្រែមកជាស្រស់ស្អាតជាធម្មតា ហើយមិនវិលទៅរកសភាពដើមទៀតឡើយ ពោលគឺនាងនឹងអាចទទួលបានជីវិតថ្មី ត្រឡប់មកវិញតែម្តង។

ថ្លែងប្រាប់អ្នកកាសែតក្មេងស្រី Shalini Yadav និយាយថា នាងពិតជាចង់វិលត្រឡប់ទៅផ្ទះរបស់នាងវិញណាស់ ដើម្បីបង្ហាញមុខមាត់ស្រស់ស្អាត និងថ្មីស្រឡាងរបស់នាងឲ្យអ្នកភូមិបានឃើញ។

«ខ្ញុំពិតជាចង់ឲ្យអ្នកទាំងអស់នោះចូលមកជិតខ្ញុំ ហើយសម្លឹងមើលខ្ញុំ។ ហើយឥលូវនេះខ្ញុំក៏មានទំនុកចិត្តគ្រប់គ្រាន់សម្រាប់ខ្លួនឯង ក្នុងការសម្លឹងមើលអ្នកដទៃវិញផងដែរ។ ខ្ញុំពិតជាមានអារម្មណ៍ថា រំភើបនិងសប្បាយរីករាយខ្លាំងបំផុត សឹងតែរកពាក្យអ្វីថ្លែងមិនបាន។ មើល៎មុខខ្ញុំហ្នេ៎ ឥលូវស្អាតជាងមុនហើយ! វាពិតជាអស្ចារ្យខ្លាំងណាស់ ខ្ញុំមិនត្រឹមតែទទួលបានស្បែកថ្មីទេ តែខ្ញុំក៏ទទួលបានជីវិតថ្មី សម្រាប់ខ្លួនឯងថែមទៀតផង» ។ នេះគឺជាសម្តីរបស់ក្មេងស្រី Shalini និយាយ ៕

ទស្សនាវីដេអូខាងក្រោម៖ 

Shalini Yadav និយាយថា នាងពិតជាចង់វិលត្រឡប់ទៅផ្ទះរបស់នាងវិញណាស់ ដើម្បីបង្ហាញមុខមាត់ស្រស់ស្អាត និងថ្មីស្រឡាងរបស់នាង ឲ្យអ្នកភូមិបានឃើញ
Shalini Yadav និយាយថា នាងពិតជាចង់វិលត្រឡប់ទៅផ្ទះរបស់នាងវិញណាស់ ដើម្បីបង្ហាញមុខមាត់ស្រស់ស្អាត និងថ្មីស្រឡាងរបស់នាង ឲ្យអ្នកភូមិបានឃើញ
Shalini Yadav និយាយថា នាងពិតជាចង់វិលត្រឡប់ទៅផ្ទះរបស់នាងវិញណាស់ ដើម្បីបង្ហាញមុខមាត់ស្រស់ស្អាត និងថ្មីស្រឡាងរបស់នាង ឲ្យអ្នកភូមិបានឃើញ
Shalini Yadav និយាយថា នាងពិតជាចង់វិលត្រឡប់ទៅផ្ទះរបស់នាងវិញណាស់ ដើម្បីបង្ហាញមុខមាត់ស្រស់ស្អាត និងថ្មីស្រឡាងរបស់នាង ឲ្យអ្នកភូមិបានឃើញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]