ថៃ៖ នំពុម្ពម៉ូតថ្មី មានរូបរាងសណ្ឋានដូចទៅនឹងប្រដាប់ភេទបុរស  ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍  ពីសំណាក់យុវវ័យ និងលក់ដាច់បំផុតក្នុងប្រទេសថៃ។

បើយោងតាមប្រភពសារព័ត៌មានថៃ បានឲ្យដឹងថា ម្ចាស់ហាងលក់នំពុម្ពប្រភេទថ្មីនេះ ត្រូវបានគេស្គាល់ឈ្មោះថា នាង Ketnita Prasertsomboon លក់នៅក្នុងផ្សារ Indy Market ទីក្រុងបាងកក ប្រទេសថៃ។ 

នំពុម្ពដែលមានរូបរាងចម្លែករបស់នាង Ketnita ត្រូវបានល្បីសុះសាយ បន្ទាប់ពីមានអតិថិជនប្រុសស្រីជាច្រើន បានមកទិញនំរបស់នាង ហើយនាំគ្នាថតបង្ហោះចែកចាយនៅលើបណ្តាញសង្គម រហូតទទួលបានការចាប់អារម្មណ៍ និងលក់ដាច់ខ្លាំងបំផុត។

ប៉ុន្តែទោះបីជាយ៉ាងណា ទន្ទឹមនឹងភាពជោគជ័យមួយកម្រិត​នេះ ក៏មានមហាជនមួយចំនួន បានសម្តែងការមិនពេញចិត្ត  និងរិះគន់លើការច្នៃប្រឌិតនេះឡើង ព្រោះវាមានរូបរាងគួរឲ្យខ្ពើមរអើម ប្រៀបបីដូចបង្ហាញកេរ្តិ៍ខ្មាសបុរស ឲ្យគេឯងបានឃើញយ៉ាងដូច្នេះដែរ។

ជួបសម្ភាសន៍ផ្ទាល់ ជាមួយនឹងអ្នកយកការណ៍ របស់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ កាលពីថ្ងៃអាទិត្យសប្តាហ៍មុនកន្លងទៅនេះ នាង Ketnita ម្ចាស់ហាងលក់នំនេះ បានឲ្យដឹងថា មានអតិថិជនជាច្រើនបានឈរតម្រង់ជួរគ្នារង់ចាំទិញនំរបស់នាង បើទោះបីជាមានមេឃភ្លៀងក៏ដោយ។ នាងបន្តថាមានអតិថិជនផ្សេងទៀតបានប្រាប់នាងថា អ្វីដែលនាងធ្វើនេះគឺកំពុងជះឥទ្ធិពលអាក្រក់ដល់សង្គម និងជាពិសេសេប៉ះពាល់ដល់កិត្តិយសប្រជាពលរដ្ឋថៃទូទៅ ដែលគោរពនូវព្រះពុទ្ធសាសនាយ៉ាងខ្លាំង តាមរយៈការបង្ហាញរូបភាពអាសអាភាស (នំ) នេះ ជាហេតុធ្វើឲ្យ Ketnita នាងមានអារម្មណ៍មួយថាតានតឹងក្នុងចិត្តយ៉ាងខ្លាំងដែរ។

ប៉ុន្តែអ្វីដែលនាងចង់ឆ្លើយតបទៅវិញនោះ គឺនាងគ្រាន់តែចង់ឲ្យគ្រប់គ្នា ទទួលបាននូវអ្វីដែលថ្មីប្លែក និងញ៉ាំអាហារសំរ៉ន់ (នំពុម្ពរូបលិង្គ) របស់នាងបានឆ្ងាញ់ពិសាតែប៉ុណ្ណោះ។ ព្រោះជាក់ស្តែង សម្រាប់នំដែលមានរូបរាងចម្លែកបែបនេះ ក៏មានបម្រើលក់នៅបណ្តាប្រទេសមួយចំនួន រួមមានតៃវ៉ាន់ជាដើមផងដែរ។

គួរឲ្យដឹងដែរថា នំពុម្ពរូបប្រដាប់បុរសនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ៣៩បាត (ឬប្រហែលស្មើនឹង១ដុល្លារអាមេរិក) តែប៉ុណ្ណោះក្នុងមួយនំ។ ស្នូលកណ្តាលនៃនំមានដាក់សាច់ក្រក និងឈីសយ៉ាងឈ្ងុយឆ្ងាញ់ ហើយអាចបង្កើនរសជាតិជាមួយទឹកជ្រលក់ម្ទេសហឹរៗបានថែមទៀតផង ៕

ទស្សនាវីដេអូខាងក្រោម៖  

នំពុម្ពដែលមានរូបរាងចម្លែករបស់នាង Ketnita ត្រូវបានល្បីសុះសាយ បន្ទាប់ពីមានអតិថិជនប្រុសស្រីជាច្រើន បានមកទិញនំរបស់នាង ហើយនាំគ្នាថតបង្ហោះចែកចាយនៅលើបណ្តាញសង្គម
នំពុម្ពដែលមានរូបរាងចម្លែករបស់នាង Ketnita ត្រូវបានល្បីសុះសាយ បន្ទាប់ពីមានអតិថិជនប្រុសស្រីជាច្រើន បានមកទិញនំរបស់នាង ហើយនាំគ្នាថតបង្ហោះចែកចាយនៅលើបណ្តាញសង្គម
នំពុម្ពដែលមានរូបរាងចម្លែករបស់នាង Ketnita ត្រូវបានល្បីសុះសាយ បន្ទាប់ពីមានអតិថិជនប្រុសស្រីជាច្រើន បានមកទិញនំរបស់នាង ហើយនាំគ្នាថតបង្ហោះចែកចាយនៅលើបណ្តាញសង្គម
រូបភាព៖ នំពុម្ពរូបលិង្គ
រូបភាព៖ នំពុម្ពរូបលិង្គ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]