រាជធានី​ភ្នំពេញ ៖ ចោរប្លន់​១​ក្រុម មាន​គ្នា​ពី​៥​ទៅ​៦​នាក់ បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​បុរស​ម្នាក់ ក្នុង​ខណៈ​ពេល​ដែល​គាត់​កំពុង​ឈប់​បត់ជើងតូច តាម​ផ្លូវ​ពេល​យប់​ពាក់កណ្ដាល​អធ្រាត្រ បន្ទាប់​មក​បាន​ជិះ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ចំណែក​ជន​រង​គ្រោះ​បាន​រង​របួសស្រាល ព្រោះ​ពេល​នោះ​បាន​រត់​រួច​ពី​កណ្ដាប់ដៃ​ក្រុម​ចោរ បន្ទាប់​មក​បាន​ដើរទៅ​ផ្ទះ​ទាំង​យប់ ហើយ​គាត់​បាន​ចំណាំ​មុខ​ចោរ​បាន ។

លុះដល់​វេលា​រសៀល​ថ្ងៃ​បន្ទាប់ ខណៈ​ពេល​ដែល​គាត់​កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ​របស់​គាត់ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ចោរ​ទាំង​៥​នាក់​នោះ ទៅ​លេង​ផ្ទះ​មិត្តភក្ដិ​របស់​គេ​ដែល​ស្ថិត​នៅ​ក្បែរ​ផ្ទះ​របស់​គាត់ ហើយ​គាត់​ចំណាំ​មុខ​បាន ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​តែ​ម្ដង ។

ការ​ចាប់ខ្លួន​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣​រសៀល ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ប្លុក​ផ្ទះ​ជួល​អតីត​ឡឥដ្ឋ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ឈ្មោះ ទុំ សំណាង អាយុ​២៥​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្ដុំ​ជិត​បុរី​ជ័យ​ជំនះ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ចំណែក​បុរស​ជា​ជន​រង​គ្រោះ​ឈ្មោះ នៅ នឿ​ន អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​បន្ទប់​ជួល​អតីត​ឡឥដ្ឋ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ បាន​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AT-៣២១៨ ។

បុរស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ គាត់​បាន​ជិះ​ម៉ូតូ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ផ្ទះ​លុះដល់​ត្រង់​ចំណុច​ជិត​ភ្លើងស្តុប​ផ្លូវ​ណ​ត​ប្រ៊ី​ដ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ គាត់​បាន​ឈប់​បត់ជើងតូច ។ ខណៈនោះ ស្រាប់តែ​ជនសង្ស័យ​មា​គ្នា​៥​ទៅ​៦​នាក់ បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​វាយ​មក​លើ​រូប​គាត់​រួច ដណ្ដើម​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល ប៉ុន្តែ​ពេល​នោះ​គាត់​បាន​ចំណាំ​មុខ​ពួក​ចោរ​បាន លុះដល់​វេលា​ម៉ោង​០៣​រសៀល ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ។

ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ទៅ​លេង​ផ្ទះ​មិត្តភក្ដិ​របស់​គេ ដែល​ស្ថិត​នៅ​ក្បែរ​ផ្ទះ​របស់​គាត់ ទើប​គាត់​ប្ដឹង​ឲ្យ​នគរបាល​ក្រសួងមហាផ្ទៃ ជួយ​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ និង​បន្ត​តាម​រក​ចាប់ខ្លួន​បក្ខពួក​ដែល​នៅ​សេសសល់​បន្ត​ទៀត​តែ​ម្ដង ៕

ការ​ចាប់ខ្លួន​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣​រសៀល ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ប្លុក​ផ្ទះ​ជួល​អតីត​ឡឥដ្ឋ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ
ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ឈ្មោះ ទុំ សំណាង អាយុ​២៥​ឆ្នាំ មុខរប​មិន​ពិតប្រាកដ
ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ឈ្មោះ ទុំ សំណាង អាយុ​២៥​ឆ្នាំ មុខរប​មិន​ពិតប្រាកដ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]