អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona បានចាប់ផ្ដើមយុទ្ធនាការក្នុងក្របខណ្ឌ La Liga បានយ៉ាងល្អ ដោយអាចរកបាន ១៨ពិន្ទុពេញ ឆ្លងកាត់ការប្រកួតអស់៦សប្ដាហ៍កន្លងមក។ 

ទោះជាយ៉ាងណា មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយបានកើតឡើងក្នុងក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងកាតាឡាន់ គឺគ្រាប់បាល់ចូលទីខ្លួនឯង (Own goals) បានជាប់ជាការស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគឺ Lionel Messi ក្នុងរដូវកាលថ្មីនេះ។ 

គ្រាប់បាល់ Own goals ជាប់ជា Top Scorer ទី២ របស់ Barcelona

គិតមកត្រឹមពេលនេះ Barcelona បានចំណេញពីគ្រាប់បាល់ចូលទីខ្លួនឯង ចំនួន៣គ្រាប់ហើយ ខណៈគ្រាប់បាល់ចូលទី២គ្រាប់ បានកើតឡើងក្នុងជ័យជម្នះរបស់ Barca ទៅលើក្រុម Girona កាលពីថៃ្ងសៅរ៍កន្លងទៅ។

មកទល់នឹងពេលនេះក្រុមដែលដឹកនាំដោយលោក Valverde បានចំណេញគ្រាប់បាល់ពី Own goal ចំនួន៣គ្រាប់ហើយ ពោលគឺឈរលេខ២ក្រោម Messi ដែលមាន៩គ្រាប់ ខណៈលេខ៣គឺ Denis Suarez រកបាន២គ្រាប់, Paulinho ២គ្រាប់, Sergi Roberto ១គ្រាប់, Luis Suarez ១គ្រាប់និង Gerard Pique ១គ្រាប់៕ 

Messi ឈរនៅលើគេ ក្នុងនាមជាអ្នកស៊ុតចូលច្រើនជាងគេសម្រាប់ Barcelona
តារាងស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ Barcelona រដូវកាលនេះ

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]