(ភ្នំពេញ)៖ តារាសម្ដែងប្រុស លោក ហម ឈរ៉ា ត្រូវបានទស្សនិកជនភាគច្រើនណាស់ដែលស្គាល់នឹង និងដឹងថា លោកមានភរិយាដ៏ស្រស់ស្អាតព្រមទាំងមានកូនស្រីម្នាក់ផងដែរ ដោយសារតែជាញឹកញាប់តែងតែឃើញគូស្វាមីភរិយាមួយគូនេបង្ហោះរូបផ្អែមល្ហែម ជាមួយគ្នារហូត និងមានដែលមានការឈ្លោះប្រកែកគ្នាអ្វីឡើយ ពោលគឺហាក់ដូចមានសុភមង្គលណាស់។ អ្វីដែលសំខាន់ នោះដូចដែលពាក្យចាស់បានពោលថា «ដំរីស្លាប់មិនអាចយកចង្អេទៅបាំងជិតនោះទេ» ដោយសារតែថ្មីៗនេះ ក្រុមគ្រួសាររបស់លោក ហម ឈរ៉ា បានធ្វើការលែងលះគ្នា ដោយស្ងាត់ៗ ដែលបានធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកតាមដានបណ្ដាសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

អ្នកនាង កែវ ផល្លីណេត ដែលគេដឹងថា ជាអតីតភរិយារបស់លោក ហម ឈរ៉ា ដែលមានលែងលះគ្នារួចហើយបានសរសេរជាសាធារណៈថា «បើបងបានជាប្រកាសមុនទៅហើយ អូនក៏មិនខ្លាចហ្នឹងបើកចំហដែរ។ ចាប់ពីថ្ងៃនេះទៅយើងទាំងពីរគឺជាបងប្អូនល្អ រួមចិត្តគំនិតដើម្បីមើលថែរកូនស្រីតែមួយរបស់យើណា៎បង ។ (គោរពបងជានិច្ចបងប្រុស)»។

គួរឲ្យដឹងថា ការដែល អ្នកនាង កែវ ផល្លីណេត បង្ហោះសារដូច្នេះ ក៏ព្រោះតែលោក ហម ឈរ៉ា ដែលជាអតីតស្វាមី បានបង្ហោះរូបដែលសរសេរថា «អទារជនជាថ្មី!» ដែលសារនេះប្រៀបបាននឹងបានដល់សាធារណជន ឲ្យដឹងពីការលែងលះរបស់អ្នកទាំងពីអ៊ីចឹង ខណៈដែលអ្នកនាង កែវ ផល្លីណេត កំពុងព្យាយាមបិតបាំង៕

តារាសម្ដែងប្រុស លោក ហម ឈរ៉ា
តារាសម្ដែងប្រុស លោក ហម ឈរ៉ា
តារាសម្ដែងប្រុស លោក ហម ឈរ៉ា
តារាសម្ដែងប្រុស លោក ហម ឈរ៉ា
អ្នកនាង កែវ ផល្លីណេត ដែលគេដឹងថា ជាអតីតភរិយារបស់លោក ហម ឈរ៉ា
អ្នកនាង កែវ ផល្លីណេត ដែលគេដឹងថា ជាអតីតភរិយារបស់លោក ហម ឈរ៉ា
អ្នកនាង កែវ ផល្លីណេត ដែលគេដឹងថា ជាអតីតភរិយារបស់លោក ហម ឈរ៉ា
បែកធ្លាយ ដំណឹងលែងលះរបស់ ហម​ ឈរ៉ា និងភរិយា តាមរយៈអតីតភរិយាបង្ហោះសារ សុំអតីតស្វាមីធ្វើបងប្អូនល្អនឹងគ្នា ដើម្បីមើលថែរកូនស្រី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហម ឈរ៉ា