បារាំង៖ បញ្ហាជម្លោះរវាង Edinson Cavani និងមិត្ដរួមក្រុម Neymar នៃក្រុម Paris Saint-Germain រឹតតែបន្ដកើនឡើងហើយ ក្រោយពីខែ្សប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយនេះ បានបដិសេធសំណើររបស់ក្លិប ១លានអឺរ៉ូ ជាថ្នូរដើម្បីប្រគល់សិទ្ធិស៊ុតបាល់ប៉េណាល់ទីឲ្យ Neymar។ នេះបើតាមសេចក្ដីរាយការណ៍មួយចេញពីប្រទេសអេស្ប៉ាញ។

សារព័ត៌មានអេស្ប៉ាញ El Pais បានអះអាងថា Cavani ត្រូវបានក្លិបផ្ដល់ទឹកប្រាក់ដើម្បីជាការលើកទឹកចិត្ដដល់រូបគេក្នុងការរកគ្រាប់បាល់ជាច្រើនដល់ក្រុម ជាពិសេស ជាងនេះទៅទៀតនោះ គឺដើម្បីឲ្យអតីតខែ្សប្រយុទ្ធរបស់ក្រុម Napoli នេះ ធើ្វការផ្លាស់ប្ដូរតួនាទីជាអ្នកស៊ុតបាល់ប៉េណាល់ទី ទៅឲ្យមិត្ដរួមក្រុម Neymar វិញ។  

Neymar និង Cavani មានជម្លោះគ្នា ក្នុងការដណ្ដើមបាល់ពិន័យ

ប្រធានក្លិប PSG លោក Nasser Al-Khelaifi បានចំណាយពេលកាលពីសប្ដាហ៍មុន ដើម្បីធើ្វការចរចាជាមួយ Cavani និងអ្នកតំណាងរបស់គេ ទាក់ទងទៅនឹងបញ្ហាខាងលើដែលបានកើតឡើងកាលពីសប្ដាហ៍មុន ក្នុងការប្រកួតដែល PSG យកឈ្នះក្រុមម្ចាស់ផ្ទះ Lyon ដោយលទ្ធផល ២-០។

គួរបញ្ជាក់ឡើងវិញថា Neymar និង Cavani ត្រូវបានគេឃើញថាមានការប្រកែកគ្នាជុំវិញការទាត់បាល់ពិន័យហ្រ្វីឃីក និងបាល់ពិន័យប៉េណាល់ទី រហូតដល់ថ្នាក់ពេលចប់ការប្រកួតកាលពីសប្ដាហ៍មុន ក្រុមការងាររបស់ក្លិបបានបំបែកអ្នកទាំង២ ឲ្យនៅផ្សេងគ្នាក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ផងដែរ ខណៈប៉ុន្មានថៃ្ងមុននេះ ក៏មានសារព័ត៌មានក្នុងប្រទេសបារាំង បានចុះផ្សាយថា Neymar បានធើ្វការសុំទោសដល់ Cavani ដើម្បីបញ្ចប់បញ្ហានេះ៕   

Neymar និង Cavani មានជម្លោះគ្នា ក្នុងការដណ្ដើមបាល់ពិន័យ
Cavani ស៊ុតបាល់ប៉េណាល់ទីមិនចូល
Alves ដណ្ដើមបាល់ពី Cavai ក្នុងន័យឲ្យ Neymar ជាអ្នកស៊ុត
Alves ដណ្ដើមបាល់ពី Cavai ក្នុងន័យឲ្យ Neymar ជាអ្នកស៊ុត

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]