ខេត្តកំពង់ធំ ៖ មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយបណ្តាល​ឱ្យ​​មាន​មនុស្ស​ជាច្រើន​​ឈឺ​ស្លាប់ និង​មនុស្ស​ជាច្រើន​ទៀត​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ដោយសារ​តែ​ការ​បរិភោគ​សាច់សត្វ​ឆៅ ហេតុ​ការណ៍​បាន​កើតឡើង​នៅ​ច្រក​តោ ស្ថិត​ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ជិត​បរិវេណ​ព្រៃ​ឡង់ ។

លោក​អនុសេនីយ៍ឯក ចាន់ មាន​ជ័យ ប្រាប់​ថា នៅ​ច្រក​តោ​នេះ​មាន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ជា​ច្រើន​ស្នាក់​នៅ ហើយ​ការ​ស្លាប់​នេះ មាន​មន្ត្រី​ឧទ្យាន​ន​រក្ស​ការពារ​ឧទ្យាន​ធនធានធម្មជាតិ​ព្រៃ​ឡង់​ម្នាក់​ស្លាប់ និង​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់​ទៀត ក្នុង​នោះ​នៅ​ភូមិ​ត្បូង​ទឹក ស្លាប់​២​នាក់ ១-​ឈ្មោះ អ៊ុ​ល ជី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​២-​ឈ្មោះ ហ៊ិ​ន ញ៉ឹម ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ ស្លាប់ កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ចំណែក​ប្រជាពលរដ្ឋ​៥នាក់​ទៀត​រស់នៅ​ភូមិ​ឈូក ឃុំ​សណ្តាន់ ១-​ឈ្មោះ ផេង ច្រាញ់ ភេទ​ប្រុស​អាយុ​ប្រហែល​៣៨​ឆ្នាំ ២-​ឈ្មោះ សាំ គួ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ៣-​ឈ្មោះ ហ៊ីង ភ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​៤-​ឈ្មោះ ប៉ាត ឌី​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បាន​ឈឺ​ស្លាប់​ជា​បន្តបន្ទាប់ ចំណែកឯ​ឈ្មោះ កុយ ហ៊​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ កំពុង​ឈឺ​ធ្ងន់​ដឹក​ចេញពី​មន្ទីរពេទ្យ​បង្អែក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ហើយ ។

រីឯ​ខាង​មន្ត្រី​ឧ​ទ្យា​នុ​រក្សា​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​១៣​នាក់​បាន​ឈឺ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ ១-​ឈ្មោះ ចាប់ ជាន ២-​ឈ្មោះ ព្រុំ ពង ៣-​ឈ្មោះ គី ម៉ា​ប់ ៤-​ឈ្មោះ អេ​ន អ៊ា​ន់ ៥-​ឈ្មោះ ដោក ឌ​ត ៦-​ឈ្មោះ កែវ គី​លី​ន ៧-​ឈ្មោះ អៀ​ប ឌី​ណា ៨-​ឈ្មោះ ស៊ឹ​ម គឹ​ម​ស៊ន ៩-​ឈ្មោះ អ៊ុ​ក អៀង ១០-​ឈ្មោះ គង់ វ៉ា​ន ១១-​ឈ្មោះ លី សុខា​ឧត្តម ១២-​ឈ្មោះ គឹ​ម គង់ កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​១៣-អ្នក​ដែល​ស្លាប់​ឈ្មោះ ឆេង សុខឈី ភេទ​ប្រុស អាយុ​៣២ រស់នៅ​ភូមិ​គគី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

លោក​វេ​ជ្ច​បណ្ឌិត ស្រី ស៊ី​ន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ កញ្ញា​នេះ​ថា ករណី​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ខាងលើ​នេះ គឺ​មិនមែន​មក​ពី​កើត​ជំងឺឆ្លង​អ្វី​នោះ​ទេ ហើយ​បញ្ហា​នៃ​ការ​ស្លាប់​នេះ​បណ្តាល​មក​ពី​ពួក​គាត់​នាំ​គ្នា​បរិភោគ​សាច់សត្វ​ព្រៃ​ដែល​នៅ​ឆៅ​ចម្អិន​មិន​បាន​ឆ្អិន (​ដូច​ជា​សាច់​ជ្រូកព្រៃ សាច់​ឈ្លូស ដោយ​ពួក​គាត់​យក​ទៅ​ធ្វើ​ជា​ភ្លា​ហូប​នៅ​ឆៅ​ៗ​តែ​ម្តង​) ខណៈ​សាច់សត្វ​ព្រៃ​នោះ​វា​មាន​ផ្ទុកមេរោគ នៅ​ពេល​យើង​បរិភោគ​ឆៅ​វា បណ្តាល​ឲ្យ​កើតជា​ជំងឺ​ឈឺ​សាច់ដុំ និង​ហើម​ដៃ​ហើមជើង ឈឺ​ចុកចាប់​ពេញ​ខ្លួន​រហូត​ដល់​ស្លាប់​តែ​ម្តង​។

ក្នុង​នោះ​ផង​ដែរ ដំណឹង​ដ៏​ក្រៀមក្រំ​នេះ លោក​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​មន្ត្រីរាជការ សូមកុំ​ឲ្យ​នាំ​គ្នា​ទទួលទាន​សាច់សត្វ​គ្រប់​ប្រភេទ​ដែល​នៅ​ឆៅ ពីព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​យើង​ទាំងអស់​គ្នា ជា​ពិសេស​ការ​ទទួលទាន​សាច់សត្វ​ព្រៃ​វា​ខុសច្បាប់​ផង​ដែរ បើ​យើង​ទាំងអស់​គ្នា​មិន​នាំ​គ្នា​បរិភោគ​សាច់សត្វ​ព្រៃ​ទេ​នោះ ក៏​គ្មាន​អ្នក​សម្លាប់​វា​ដែរ​យក​មក​លក់​ដែរ​៕

មនុស្ស​ជាច្រើន​​ឈឺ​ស្លាប់ និង​មនុស្ស​ជាច្រើន​ទៀត​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ដោយសារ​តែ​ការ​បរិភោគ​សាច់សត្វ​ឆៅ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]