ថៃ៖ ហាងលក់ទំនិញអនឡាញ Mon Hia ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ បានដាក់លក់ខ្នើយរូបខ្មោច Pocong ដែលល្អបំផុតសម្រាប់ការអោបរឹត នៅក្នុងឱកាសបុណ្យហាឡូវីន (Halloween) ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ 

ខ្នើយរូបខ្មោច Pocong នេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារវាត្រូវបានគេច្នៃម៉ូតឡើង ឲ្យមានរូបរាងដូចជាសាកសពមនុស្សយ៉ាងអ៊ីចឹង ហើយវាមើលទៅក៏គួរឲ្យខ្លាចខ្លាំងណាស់ដែរ។

សូមស្រមៃថា បើសិនជាអ្នកស្រាប់តែភ្ញាក់ពីគេងកណ្តាលយប់ ហើយមានរបស់ដ៏គួរឲ្យព្រឺព្រួចបែបនេះនៅក្បែរអ្នក តើអ្នកនឹងមានអារម្មណ៍បែបណា?

គួរបញ្ជាក់ដែរថា ខ្មោច Pocong គឺជាអបិយជំនឿដែលមានដើមកំណើតចេញពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ នៅពេលដែលវិញ្ញាណរបស់មនុស្សដែលបានស្លាប់ទៅហើយនោះត្រូវបានរុំព័ទ្ធ ឬគ្របដណ្តប់ដោយក្រណាត់ស វិញ្ញាណនោះនឹងក្លាយទៅជាខ្មោច Pocong នេះតែម្តង។

ខ្នើយរូបខ្មោច Pocong ដែលល្អបំផុតសម្រាប់ការអោបរឹត នៅក្នុងឱកាសបុណ្យហាឡូវីន

យោងទៅតាមសារព័ត៌មាន Khaosod English បានឲ្យដឹងថា ម្ចាស់ហាងអនឡាញទាំងពីររូប បានដាក់លក់ខ្នើយរូបខ្មោច Pocong នេះ កាលពីថ្ងៃសុក្រកន្លងទៅ ហើយមានអ្នកកុម្ម៉ង់ទិញដល់ទៅ ២០នាក់ឯណោះ។ ពួកគេបានបញ្ជាក់ថា គំនិតនៃការបង្កើតខ្នើយដ៏គួរឲ្យខ្លាចនេះឡើង  ដោយសារពួកគេបានដឹងរឿងរ៉ាវខ្មោចតាមរយៈមនុស្សមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផ្ទាល់តែម្តង។

ម្ចាស់ហាងមួយរូបបាននិយាយថា៖

“ពួកយើងចង់ធ្វើអ្វីដែលប្លែកៗ និងមិនដែលមានអ្នកធ្វើ។ គោលគំនិតរបស់ពួកយើង គឺដើម្បីឲ្យគ្រប់គ្នាភ្ញាក់ផ្អើល”។

ខ្នើយរូបខ្មោច Pocong  មិនត្រឹមតែល្អសម្រាប់ការអោបប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ប្រើវា ដើម្បីយកទៅបន្លាចមិត្តភក្តិបានដែរ។ មកទល់ពេលនេះ រូបភាពដែលហាងអនឡាញខាងលើបង្ហោះ ទទួលបានការចែករំលែកដល់ទៅជាង ៣៧ ០០០ដងឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ខ្នើយរូបខ្មោច Pocong នេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង
វាត្រូវបានគេច្នៃម៉ូតឡើង ឲ្យមានរូបរាងដូចជាសាកសពមនុស្សយ៉ាងអ៊ីចឹង ហើយវាមើលទៅក៏គួរឲ្យខ្លាចខ្លាំងណាស់ដែរ
ខ្មោចPocong គឺជាអបិយជំនឿដែលមានដើមកំណើតចេញពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី
“ពួកយើងចង់ធ្វើអ្វីដែលប្លែកៗ និងមិនដែលមានអ្នកធ្វើ។ គោលគំនិតរបស់ពួកយើង គឺដើម្បីឲ្យគ្រប់គ្នាភ្ញាក់ផ្អើល”
ខ្នើយរូបខ្មោច Pocong នេះ មិនត្រឹមតែល្អសម្រាប់ការអោបប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ប្រើវា ដើម្បីយកទៅបន្លាចមិត្តភក្តិរបស់អ្នកបានដែរ
រូបភាពដែលហាងអនឡាញមួយនោះបង្ហោះ ទទួលបានការចែករំលែកដល់ទៅ ជាង ៣៧០០០ដងឯណោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]