ខេត្តសៀមរាប ៖ សណ្ឋាគារអង្គរប៉ានូរ៉ាម៉ិច (Angkor Panoramic) ត្រូវបានអគ្គិភ័យត្របាក់តែមួយប៉ព្រិចភ្នែក បង្កការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់នៅវេលាម៉ោង១២ និង២០នាទីថ្ងៃទី១៧ កញ្ញា ស្ថិតនៅក្នុងសណ្ឋាគារជាន់ទី៤ បន្ទប់លេខ៤១០ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលសង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើង ។
ក្នុងហេតុការណ៍ខាងលើ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តសៀមរាបចំនួន៤គ្រឿង (ប្រើទឹកអស់២ឡាន) ទើបលត់បាត់ទាំងស្រុងវិញ ដោយពុំមានរាលដាលដល់បន្ទប់ផ្សេងៗឡើយ ។ ម្ចាស់សណ្ឋាគារខាងលើឈ្មោះបែនី កិកទី ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិបារាំង (បានចេញទៅប្រទេសបារាំង) ។ អ្នកគ្រប់គ្រងមានឈ្មោះសាំង សុគុណ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
បើតាមសម្តីអ្នកគ្រប់គ្រងសណ្ឋាគារបានប្រាប់សមត្ថកិច្ចថា មូលហេតុដែលឆេះបន្ទប់នោះ គឺមកពីទុស្សេខ្សែភ្លើង ចេញពីបន្ទប់លេខ៤១០ ជាន់ទី៤ ព្រោះគ្មានអ្នកស្នាក់នៅទេ ។ លោកបន្ថែមថា ចំពោះការខូចខាតនៅក្នុងបន្ទប់សណ្ឋាគារនោះវិញ រួមមាន ទូរទស្សន៍១គ្រឿង, គ្រែ១, ពូក១, កញ្ចក់និងបង្អួច ដែលសមត្ថកិច្ចនិងអ្នកគ្រប់គ្រងបានវាយកម្ទេច ដើម្បីទាញទុយោទឹកចូលបាញ់ពន្លត់៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]