ខេត្តសៀមរាប ៖ បងស្រី ឌឿ សុផល ជា​ប្រជាពលរដ្ឋ​មាន​ទីលំនៅ ភូមិ​អូរ​តា​ប្រាក់ ស្រុក​ពួក ខេត្តសៀមរាប ដែល​ជា​ជន​ពិការ​ភ្នែក​ទាំង​ពីរ និង​មានកូន​២​នាក់​នៅ​ក្នុង​បន្ទុក ក្នុង​ការ​ជួប​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន ក្នុង​ឱកាស​ធ្វើ​ពិធី​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៦-២០១៧ ក្រោម​អធិបតីភាព​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ។

បងស្រី​ក៏​បាន​រៀបរាប់​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា បងស្រី​ជា​ជន​ពិការ​ភ្នែក​ទាំង​សងខាង ហើយ​ក្នុង​ជីវភាព​ក្រុម​គ្រួសារ​មានការ​ជួប​លំបាក​ទៀត​ផង ដោយ​បងស្រី​នៅផ្ទះ​បាន​លក់ដូរ​បន្តិច​ប​ន្ទូ​ច ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​ក្រុម​គ្រួសារ ។ កត្តា​សំខាន់​បងស្រី​បាន​ខិតខំ​ផ្គត់ផ្គង់​ដល់​កូន​ៗ​ឱ្យ​បាន​សិក្សា​រៀនសូត្រ ទទួល​បាន​នូវ​ចំណេះដឹង ក្នុង​ការ​កសាង​អនាគត​របស់​ពួក​គេ ។ ម្យ៉ាងទៀត ទោះបី​បងស្រី​ជា​ជន​ពិការ​ភ្នែក​មែនពិត តែ​គាត់​បាន​ពុះពារ​គ្រប់​ឧបសគ្គ ដោយ​ទឹកចិត្ត​ស្រឡាញ់​នូវ​ការ​សិក្សា​របស់​កូន​ៗ បងស្រី​បាន​ធ្វើការ​អប់រំ​ផ្តល់​ដំបូន្មាន​ដល់​កូន​ៗ ឱ្យ​ខិតខំ​សិក្សា​រៀនសូត្រ ពីព្រោះ​ថា​ចំណេះវិជ្ជា​នេះ​ហើយ ដែល​ជា​ស្ពាន​ចម្លង​ឱ្យ​យើង​រួច​ផុត​ពី​ភាព​ក្រីក្រ ភាព​ល្ងង់ខ្លៅ រហូត​ដល់​កូនស្រី របស់​គាត់​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៦-២០១៧ ហើយ​ទទួល​បាន​និទ្ទេស A ដែល​ឱ្យ​គាត់​មិន​អស់សង្ឃឹម​ចំពោះ​កូន​របស់​គាត់​ឡើយ ដែល​ជា​ធនធានមនុស្ស​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​របស់​គាត់ ក៏​ដូច​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ។

តាម​ការ​បញ្ជាក់​របស់​ក្មួយ​ស្រី ឌឿ ពិសី អាយុ​១៨​ឆ្នាំ រៀន​នៅ​ថ្នាក់​ទី​១២B នៃ​វិទ្យាល័យ​ពួក ស្រុក​ពួក ខេត្តសៀមរាប បាន​រៀបរាប់​ឱ្យ​ដឹង​ថា ទោះបី​ម្តាយ​របស់​ខ្លួន​ពិការ​ភ្នែក​ក៏​ពិតមែន តែ​គាត់​ក៏​មាន​ឆ​ន្ទះ​ខ្ពស់​ក្នុង​ការ​ជំរុញ​ដល់​កូន​ៗ​គាត់ ឱ្យ​បាន​សិក្សា​រៀនសូត្រ ចាប់តាំងពី​ថ្នាក់​បឋម​រហូត​ដល់​វិទ្យាល័យ ក៏​អ្នក​ម្តាយ​របស់​នាង​ខ្ញុំ មិន​ដែល​មានការ​ត្អូញ ត្អែ​រ​ឡើយ គឺ​គាត់​ធ្វើ​យ៉ាងណា​ឱ្យ​កូន​ៗ​មានចំណេះ​ដឹង​ខ្ពង់ខ្ពស់ ទោះបី​គាត់​ឈឺ​ក្តៅ​រងា​យ៉ាងណា​ក៏​ដោយ ។

ក្មួយ​ស្រី​បាន​រៀបរាប់​បន្ត​ទៀត​ថា ដោយ​កត្តា​ទាំងនេះ​ហើយ ដែល​បាន​ជំរុញ​ឱ្យ​ខ្លួន​នាង​ខ្ញុំ​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ទាំង​នៅ​សាលា និង​នៅផ្ទះ ដោយ​មិន​ទុក​ពេលវេលា​ឱ្យ​ឥតប្រយោជន៍​ឡើយ ។ ម្យ៉ាងទៀត​ក្រៅពី​ការងារ​សិក្សា ក្មួយ​ស្រី​ក៏​បាន​យកចិត្តទុកដាក់​ជួយ​ដល់​ការងារ​ផ្ទះ​ជំនួស​អ្នក​ម្តាយ​ខ្លួន​ទៀត​ផង ។ ក្មួយ​ស្រី​ក៏​បាន​រៀបរាប់​បន្ថែម​ទៀត​ថា លទ្ធផល​ដែល​ក្មួយ​ទទួល​បាន​និទ្ទេស A នា​ពេល​នេះ ក៏​ជា​ញើស​ឈាម​របស់​អ្នក​ម្តាយ លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​បង្ហាត់បង្រៀន​ប្រៀនប្រដៅ​ដល់​ខ្លួន​នាង ព្រមទាំង​ការ​ខិតខំ​យកចិត្តទុកដាក់​សិក្សា​របស់​នាង​បន្ថែម​ទៀត​ផង​ដែរ ។

ក្នុង​នោះ​ដែរ​ក្មួយ​ស្រី ឌឿ ពិសី ក៏​បាន​ធ្វើការ​ថ្លែងអំណរគុណ​ចំពោះ លោកគ្រូ អ្នកគ្រូ​ដែល​ជា​គ្រូ​បា​អាចារ្យ បាន​បង្ហាត់បង្រៀន​ដល់​នាង សំខាន់​ចំពោះ​ទឹកចិត្ត​អ្នក​ម្តាយ ដែល​បាន​ទូន្មាន​កូន ក៏​ដូច​ជា​អាជ្ញាធរ​ដែនដី ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី ដែល​ជា​បី​តា​សន្តិភាព​នូវ​កម្ពុជា បាន​ធ្វើ​ឱ្យ​យើង​គ្រប់​គ្នា​រស់នៅ​ក្រោម​ដំបូល​សន្តិភាព​ពេញលេញ ទើប​យើង​បាន​ទទួល​សាលារៀន សិក្សា​រៀនសូត្រ​មក​ដល់​ពេល​នេះ ហើយ​ទទួល​បាន​និទ្ទេស A ទៀត​ផង ។

ម្យ៉ាងទៀត​ក៏​ធ្វើការ​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោក ឃឹម ប៊ុ​ន​សុង រួម​ទាំង​បងប្អូន​សប្បុរសជន​ដែល​បាន​ផ្តល់​រង្វាន់​លើកទឹកចិត្ត ដល់​សិស្ស​ជាប់​និ​ទេ្ទ​ស A នា​ពេល​នេះ ។ ក្នុង​នោះ​ក្មួយ​ស្រី​ក៏​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត និង​ខិតខំ​បន្ត​ការ​សិក្សា​ប្ថែ​ម​ទៀត​នៅ​ពេល​ដែល​មាន​សប្បុរសជន​បាន​ផ្តល់​ជា​អាហារូបករណ៍ ពីព្រោះ​ថា​ក្រុម​គ្រួសារ​របស់​ក្មួយ ពុំ​មាន​លទ្ធភាព​ឱ្យ​បាន​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​បាន​ឡើយ ។ ដូច្នេះ​ហើយ​ក្មួយ​ក៏​បាន ធ្វើការ​អំពាវនាវ​ដល់​បណ្តា​សាកលវិទ្យាល័យ​ក្នុង​ខេត្ត ដែល​មានចិត្ត​សប្បុរស​ក្នុង​ការ​ផ្តល់​អាហារូបករណ៍ ដើម្បី​ឱ្យ​ក្មួយ​ស្រី​បាន​បន្ត​ការ​សិក្សា​បន្ថែម​ទៀត​ដោយ​ក្មួយ​ស្រី​នៅ​តែ​មានចិត្ត​ស្រឡាញ់​ការ​សិក្សា ក្នុង​ការ​កសាង​អនាគត​ខ្លួន ៕

បងស្រី ឌឿ សុផល ជា​ប្រជាពលរដ្ឋ​មាន​ទីលំនៅ ភូមិ​អូរ​តា​ប្រាក់ ស្រុក​ពួក ខេត្តសៀមរាប ដែល​ជា​ជន​ពិការ​ភ្នែក​ទាំង​ពីរ និង​មានកូន​២​នាក់​នៅ​ក្នុង​បន្ទុក
បងស្រី ឌឿ សុផល ជា​ប្រជាពលរដ្ឋ​មាន​ទីលំនៅ ភូមិ​អូរ​តា​ប្រាក់ ស្រុក​ពួក ខេត្តសៀមរាប ដែល​ជា​ជន​ពិការ​ភ្នែក​ទាំង​ពីរ និង​មានកូន​២​នាក់​នៅ​ក្នុង​បន្ទុក
បងស្រី ឌឿ សុផល ជា​ប្រជាពលរដ្ឋ​មាន​ទីលំនៅ ភូមិ​អូរ​តា​ប្រាក់ ស្រុក​ពួក ខេត្តសៀមរាប ដែល​ជា​ជន​ពិការ​ភ្នែក​ទាំង​ពីរ និង​មានកូន​២​នាក់​នៅ​ក្នុង​បន្ទុក
បងស្រី ឌឿ សុផល ជា​ប្រជាពលរដ្ឋ​មាន​ទីលំនៅ ភូមិ​អូរ​តា​ប្រាក់ ស្រុក​ពួក ខេត្តសៀមរាប ដែល​ជា​ជន​ពិការ​ភ្នែក​ទាំង​ពីរ និង​មានកូន​២​នាក់​នៅ​ក្នុង​បន្ទុក

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]