ខេត្តកំពត ៖ បុរស​ម្នាក់​ប្រឡែង​លេង​ជាមួយ​ក្មួយ​ប្រុស​អាយុ​៣​ឆ្នាំ ដោយ​ម្តាយ​ឪពុក​ក្មេង​ប្រុស​ត្រូវជា​ប្អូន​របស់​ប្រពន្ធ​បុរស​នោះ​ទៅ​ធ្វើការ​នៅ​ថៃ​ទុក​កូន​ឲ្យ​បុរស​នោះ និង​ប្រពន្ធ​ជួយ​មើល ខណៈ​ពេល​ប្រឡែង​លេង​ជាមួយ​ក្មួយ​ក៏​ជ្រុលជើង​ឈូស​ចំ​ចុង​ឆ្អឹងជំនី​មួយ​ជើង ស្រាប់តែ​ក្មួយ​ប្រុស​សន្លប់​បាត់ ក្រោយមក​ក៏​ស្លាប់ ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៧ ចន្លោះ​ម៉ោង​៨​ទៅ​ម៉ោង​១០​ព្រឹក ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ងាន់ ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។

លោក​វរសេនីយទោ ឈឹ​ម ឈាង បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ ត្រក រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ត្រូវជា​ឪពុកធំ​របស់​កុមារ​រង​គ្រោះ​។ នៅ​ពេល​ប្រឡែង​ជ្រុលជើង បណ្តាល​ឲ្យ​កុមារ​រង​គ្រោះ​ស្លាប់ ក្រោយមក​ឪពុកធំ​រូប​នេះ​ក៏​រត់គេច​ខ្លួន​បាត់​តាំងពី​ថ្ងៃ​កើតហេតុ​ម្ល៉េះ​។ អស់​ពេល​ជិត​មួយ​ខែ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ដឹកនាំ​កម្លាំង​សហការ​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ផង​នោះ ទើប​នៅ​ថ្ងៃ​ទី​១៥ កញ្ញា​នេះ តាម​ចាប់ខ្លួន​ជន​បង្ក​ហិង្សា​នោះ​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​ខេត្តកំពត​វិញ ដើម្បី​ធ្វើការ​សាក​សួរ​។

បើ​ចម្លើយ​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ហិង្សា​ទៅ​លើ​ក្មេង​ប្រុស​ឈ្មោះ ថេ​ត សវរ​ល័​ក្ខ ហៅ​ទិច អាយុ​៣​ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​ក​មែន​។ ដោយ​ខ្លួន​ប្រឡែង​លេង​ជាមួយ​ក្មួយ ហើយ​ក៏​ជ្រុល​ឈូស​មួយ​ជើង​ត្រូវ​ត្រង់​ឆ្អឹងជំនី​ផុត​ខាងឆ្វេង បណ្តាល​ឲ្យ​វា​ដួល ហើយ​វា​ស្រែ​កថា «​អ៊ំ​អើយ​ចុក​ណាស់​ៗ» មួយសន្ទុះ​ក៏​សន្លប់​បាត់​។ ភ្លាម​ៗ​នោះ​ខ្លួន​ក៏​លើក​វា​ឡើង​ទៅ​ផ្ទះ​ដាក់​លើ​គ្រែ រួច​ច្របាច់​ដៃជើង និង​ដងខ្លួន​ឲ្យ​វា​តែ​នៅ​មិនដឹង​ខ្លួន ទើប​ខ្លួន​ដឹង​ថា វា​ស្លាប់​ហើយ ខ្លួន​ក៏​ចុះ​មក​ដី​វិញ រួចរ​ត់ទៅ​យក​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពី​ប្រពន្ធ​ជិះ​គេចខ្លួន​ទៅ​ខេត្តតាកែវ​តែ​ម្តង ។ ពេល​ទៅ​ដល់​ខេត្តតាកែវ មើលទៅ​សភាព​មិន​ស្រួល ម្យ៉ាង​ខេត្ត​នេះ​មាន​ព្រំប្រទល់ និង​ក្បែរ​កន្លែង​កើត​ហេតុ​ផង ក៏​យក​ម៉ូតូ​នោះ​ទៅ​បញ្ចាំ​បាន​លុយ​១០​ម៉ឺន​រៀល រួច​បន្តរ​ត់ទៅ​កាន់​ខេត្តព្រះវិហារ ស្រាប់តែ​ថ្ងៃ​ទី​១៥​នេះ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​បញ្ជូន​មក​កាន់​ខេត្ត​កំពត​វិញ​តែ​ម្តង​។

លោករ​វ​សេនី​ទោ​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

បុរស​ម្នាក់​ប្រឡែង​លេង​ជាមួយ​ក្មួយ​ប្រុស​អាយុ​៣​ឆ្នាំ ដោយ​ម្តាយ​ឪពុក​ក្មេង​ប្រុស​ត្រូវជា​ប្អូន​របស់​ប្រពន្ធ​បុរស​នោះ​ទៅ​ធ្វើការ​នៅ​ថៃ​ទុក​កូន​ឲ្យ​បុរស​នោះ និង​ប្រពន្ធ​ជួយ​មើល ខណៈ​ពេល​ប្រឡែង​លេង​ជាមួយ​ក្មួយ​ក៏​ជ្រុលជើង​ឈូស​ចំ​ចុង​ឆ្អឹងជំនី​មួយ​ជើង ស្រាប់តែ​ក្មួយ​ប្រុស​សន្លប់​បាត់ ក្រោយមក​ក៏​ស្លាប់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]