រាជធានី​ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយ​នោះ​ ដោយសារ​តែ​ភាព​ឆោតល្ងង់​លនិង​ការ​ខ្វះមុខ ខ្វះក្រោយ ពិសេស​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌផង​នេះ ​ដាច់​ចិត្ត​ធ្វើ​អំពើ​លួច​​លុយ​របស់មិត្តភក្តិខ្លួន ដែល​ជា​កម្ម​ការី​រោងចក្រ​​ដូច​គ្នា ។ សំណាងល្អ មាន​អ្នក​ជួយ​អន្តរាគមន៍​ ​សុំ​ឱ្យ​​ដោះ​លែង​ស្ត្រីរូប​នេះវិញ ព្រោះតែការអាណិត​ ។

ហេតុការណ៍​នេះ បាន​កើត​មាន​ឡើង​ នៅ​ចំណុច​ផ្ទះ​ជួលតាម​ផ្លូវ​បេតុង ក្រុម​ទី​១៧ ភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹង​មាន​​ជ័យ​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ​កញ្ញា។ ​

ស្ត្រី​ដែលរ​ពិស​ដៃ​មិនបាន​​គិតវែងឆ្ងាយ​នេះ ឈ្មោះ​គី​ម ហ័​ង អាយុ​២៣​ឆ្នាំ ​​ជា​កម្ម​ការិនី​រោងចក្រ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុងភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។ ដោយឡែក ស្ត្រីម្ចាស់​លុយ និងជាមិត្តភក្តិ​ស្ត្រីសង្ស័យ ឈ្មោះ​ប៊ិ​ន យ៉េ​ង អាយុ​៣៧​ឆ្នាំ ស្នាក់​​នៅ​ទីតាំង​កើតហេតុ ទាំង​២​នាក់ជា​កម្ម​ការិនី​​រោងចក្រ​ជាមួយ​គ្នា ​ដោយ​ស្ត្រី​​សង្ស័យ​ឧស្សាហ៍​ចេញ-ចូល​​មក​លេង​ផ្ទះស្ត្រី​​រង​គ្រោះជា​​ញឹកញាប់​ណាស់ ។

តាម​​ប្រភព​​ថា ដំបូង​ឡើយ ស្ត្រីរ​ពិស​ដៃ​​​ខាងលើ បាន​មក​លេង​ផ្ទះ​ស្ត្រី​រង​គ្រោះ​តាំងពី​ម៉ោង​៧​ព្រឹក​​ ដោយ​ជិះ​ម៉ូតូឌុប​មក​លេង ។ លុះ​ដល់​វេលា​ម៉ោង០២រសៀល ស្ត្រី​រង​គ្រោះ​បាន​យក​ទូរស័ព្ទ​របស់​ខ្លួន​ ដែល​ខូច​យក​ទៅ​ឱ្យ​​ជាង​ទូរស័ព្ទ​ជួសជុល ដោយ​មុនពេល​ចាក​ចេញ​ពីផ្ទះ​ ស្ត្រី​រង​គ្រោះ​មានការ​ផ្តាំ​ផ្ញើ​ស្ត្រី​ជា​ជនសង្ស័យ​ឱ្យ​​ជួយ​មើល​ផ្ទះសម្បែង​ផង និង​​ប្រាប់​​ជួយ​​មើល​លុយ​​របស់​ខ្លួន​ផង​ចំនួន​៤០០​ដុល្លារ គឺ​ទុក​នៅ​​លើ​ទូរទស្សន៍ ។ ប្រភព​ព័ត៌មាន​បន្ត​ថា លុះ​ស្ត្រី​រងគ្រោះ​ត្រឡប់​មក​ពី​ធ្វើ​ទូរស័ព្ទ​វិញ បាន​ដើរទៅ​មើល​លុយ​ដែល​ទុក​នៅ​លើ​ទូរទស្សន៍ ស្រាប់តែ​ពុំ​ឃើញ ហើយ​ក៏​បាន​សួរ​ទៅស្ត្រី​សង្ស័យ​ថា មាន​ឃើញ​លុយ​របស់​ខ្លួន​ទេ?

ភ្លាម​នោះ​ ស្ត្រី​សង្ស័យ​បាន​បដិសេធ​ថា ខ្លួន​ពុំ​បានដឹង​នោះ​ទេ ប៉ុន្តែ​មុន​ពេល​ជន​រង​គ្រោះ ចេញ​ទៅ​បន្តិច ខ្លួន​បាន​ទៅ​តាម​ក្រោយ​ ដើម្បី​ទិញ​ទឹក​សុទ្ធ​ហូប លុះ​ពេល​ត្រឡប់​មក​វិញ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ឈប់​នៅ​មុខ​ផ្ទះ​កើតហេតុ ហើយ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ រួច​ដើរ​ចេញ​មក​វិញ ហើយ​ជិះ​ទៅ​បាត់​តែ​ម្តង​ទៅ ។ ប៉ុន្តែ​ចម្លើយ​របស់​ស្ត្រី​សង្ស័យ ធ្វើ​​ឱ្យ​​ស្ត្រី​រង​គ្រោះ​មិន​ជឿ និង​មិន​អស់ចិត្ត​ឡើយ ។

ក្រោយ​ការ​សាក​សួរនាំ​តាំងពី​រសៀល ​ដល់​ក្បាល​ល្ងាច​រួច​មក ជនសង្ស័យ​នៅ​តែ​ប្រកាន់​គោល​ជំហ​ថា​ ខ្លួន​មិន​បាន​លួច​លុយ​ដែល​បាត់​នោះ​ទេ ជា​ហេតុ​ធ្វើ​​ឱ្យ​​ជន​រង​គ្រោះ សម្រេច​នាំ​ជនសង្ស័យ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ ដើម្បី​សុំ​ឱ្យ​​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​សាកសួរ​នាំ​ដេញដោល ។ ក្រោយ​ការ​សាក​សួរនាំ​យ៉ាង ល្អិតល្អន់​របស់​នគរបាលនោះ ទើប​ស្ត្រី​​សង្ស័យ​ព្រម​សារ​ភាព​ថា ខ្លួន​បាន​យក​លុយ​នោះ​ប្រាកដ​មែន ដោយ​បាន​យក​លេខ​ទូរស័ព្ទ​មិន​ដំណើរការ​មួយ​ខ្សែ វេរ​តាម​រយៈ​គណនេយ្យ វី​ង ចូល​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​ខ្លួន ។

ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយ​នោះ​ ដោយសារ​តែ​ភាព​ឆោតល្ងង់​លនិង​ការ​ខ្វះមុខ ខ្វះក្រោយ ពិសេស​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌផង​នេះ ​ដាច់​ចិត្ត​ធ្វើ​អំពើ​លួច​​លុយ​របស់មិត្តភក្តិខ្លួន ដែល​ជា​កម្ម​ការី​រោងចក្រ​​ដូច​គ្នា
ស្ត្រី​ដែលរ​ពិស​ដៃ​មិនបាន​​គិតវែងឆ្ងាយ​នេះ ឈ្មោះ​គី​ម ហ័​ង អាយុ​២៣​ឆ្នាំ ​​ជា​កម្ម​ការិនី​រោងចក្រ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]