ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ត្រូវ​ក្រុម​ជន​មិន​ស្គាល់​មុខ​ស្ទាក់​វាយ​ស្លាប់​​កណ្ដាលផ្លូវ ខណៈ​ពេល​យក​លុយ​ទៅ​ជូន​ឪពុក​ម្ដាយ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ ហើយ​ករណី​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៤ កញ្ញា ស្ថិត​ក្នុងភូមិ​ក្រាំ​តា​សែន សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុ​ម៉ា​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទី​លំ​ភូមិ​តា​កុយ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ។ ជន​រង​គ្រោះ​រហែក​ខោអាវ​និង​មាន​ស្នាម​ជាំ​ពេញ​ខ្លួន​ដែល​អាច​ត្រូវ​ក្រុម​ជន​មិន​ស្គាល់​មុខ មាន​គ្នា​ច្រើន​ព្រួត​គ្នា​វាយ​នឹង​ដំបង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​មេ​ភូមិ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ទីលំនៅ​ភូមិ​តា​កុយ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ប៉ុន្តែ​ទៅ​ធ្វើការ​នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ ។ នៅ​ថ្ងៃ​ទី​១៤ កញ្ញា​នោះ​ជន​រង​គ្រោះ ទើបតែ​មក​ពី​ខេត្តបន្ទាយមានជ័យ​ដើម្បី​យក​លុយ​មក​ជូន​ឪពុក​ម្ដាយ​ក្នុង​ឧិ​កាស​បុណ្យកាន់បិណ្ឌ​នេះ ។ ពេល​មក​ដល់​ខេត្តពោធិ៍សាត់​មិន​ទាន់​ទៅ​ផ្ទះ​ភ្លាម​ទេ គឺ​ទៅ​លេង​បង​ដែល​បួស​ជា​សង្ឃ​នៅ​វត្ត​ស្រះ​ស្រង់ ។ លុះ​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់ ទើប​ដើរទៅ​ផ្ទះ​ដែល​នៅ​មិន​ឆ្ងាយ​ពី​វត្ត​ប៉ុន្មាន​ទេ ខណៈនោះ​ក៏​ត្រូវ​ក្រុម​ជន​មិន​ស្គាល់​មុខ​ស្ទាក់​វាយ​សម្លាប់​តែ​ម្ដង ។

ប្រភព​ព័ត៌មាន​ផ្សេង​ទៀត​និយាយ​ថា ពេល​ជន​រង​គ្រោះ​ហូប​បាយ​ក្នុង​សាលាឆាន់ ជន​រង​គ្រោះ​បាន​គ្រវែង​ដប​ទឹក​សុទ្ធ​តាម​បង្អួច​ត្រូវ​ជញ្ជាំង​ឡង​មក​ត្រូវ​ក្បាល​ចាស់​ៗ​ដែល​កំពុង​អង្គុយ​ខាងក្នុង ។ ពេល​នោះ​ស្ត្រី​ចុងភៅ​ម្នាក់​បាន​និយាយ​ស្ដីបន្ទោស ព្រមទាំង​ទះ​កំផ្លៀង​​ចំនួន​ពីរ​ដៃ ក៏​កើតជា​រឿង​ទាស់​គ្នា​បន្តិចបន្តួច​រហូត​ហៅ​ប្រជា​ការពារ​មក​ព្រោងព្រាត ។ ពេល​នោះ​តា​អាចារ្យ​ និង​គណៈ​កម្ម​ការ​វត្ត​បាន​ជួយ​សម្រួល​បញ្ចប់រឿង​ហើយ​ក៏​ឱ្យ​ជន​រង​គ្រោះ​ដើរទៅ​ផ្ទះ​ទាំង​យប់ ក៏​ស្រាប់តែ​មានរឿង​បែប​នេះ​កើតឡើង​តែ​ម្ដង​ទៅ ៕

ជន​រង​គ្រោះ​ឈ្មោះ សុ​ម៉ា​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទី​លំ​ភូមិ​តា​កុយ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]