បរទេស៖ សំបុត្រចូលរួមទស្សនាការប្រកួត World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី បានចាប់ផ្តើមដាក់លក់ជាផ្លូវការហើយ ដោយតម្លៃសំបុត្រត្រូវបានបែងចែកចេញជា៤ប្រភេទផ្សេងៗគ្នា ទៅតាមវគ្គនៃការប្រកួតនីមួយៗ។ ៤ប្រភេទនៃតម្លៃសំបុត្រនេះ គឺមាន៣ប្រភេទសម្រាប់អ្នកគាំទ្រក្រៅស្រុក (Category 1,2,3) និងប្រភេទទី៤ (Category4) សម្រាប់អ្នកគាំទ្រក្នុងស្រុក ដែលតម្លៃមានលក្ខណៈធូរថ្លៃជាង។

អ្នកគាំទ្រ ក៏ដូចជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់អាចធ្វើការបំពេញបែបបទបញ្ជាទិញបាននៅលើវេបសាយរបស់សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ FIFA ។

យ៉ាងណាមិញ សម្រាប់តម្លៃសំបុត្រនៅក្នុងព្រឹត្តការណ៍បាល់ទាត់ World Cup ឆ្នាំ២០១៨ បានឡើងថ្លៃជាងមុន ជាពិសេសចំពោះការប្រកួតវគ្គផ្តាច់ព្រ័តតែម្តង ដោយតម្លៃសំបុត្រដែលថ្លៃជាងគេនោះគឺ ៨២៩ផោន ស្មើនឹង ១១១០ដុល្លារ ហើយថោកជាងគេវិញគឺ ៤៥៩ដុល្លារ (សម្រាប់អ្នកគាំទ្រក្រៅប្រទេស)។

ចំនែកប្រជាជនរុស្ស៊ីវិញ គឺមានអាទិភាពខ្ពស់ ព្រោះតម្លៃសំបុត្រមានលក្ខណៈធូរថ្លៃជាង ដោយតម្លៃត្រឹមតែ ១២៣ដុល្លារតែប៉ុណ្ណោះ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត៕  

តម្លៃ និងប្រភេទសំបុត្រ ចូលរួមទស្សនាការប្រកួត World Cup ឆ្នាំ២០១៨ (គិតជាផោន)
សំបុត្រចូលរួមទស្សនាការប្រកួត World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី បានចាប់ផ្តើមដាក់លក់ជាផ្លូវការហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]