អាមេរិក៖ គ្រួសារមួយបានរៀបចំធ្វើពិធីខួបកំណើតឲ្យកូនស្រីជាទីស្រលាញ់ ប៉ុន្តែលទ្ធផលចុងក្រោយ ស្រាប់តែខុសបច្ចេកទេស បណ្តាលឲ្យឆេះសក់កុមារីរងគ្រោះរត់ផ្អើលផ្ទះ។ ហេតុការណ៍នេះបានកើតឡើង ក្នុងទីក្រុង Argentina អាមេរិកខាងត្បូង។ នេះបើយោងតាមការចុះផ្សាយ ពីសារព័ត៌មាន ដេលីម៉ែល។

តាមរយៈវីដេអូឃ្លីបនៅថ្ងៃកើតហេតុគេឃើញ កុមារីរងគ្រោះត្រូវបានក្រុមគ្រួសាររបស់នាង រៀបចំធ្វើពិធីខួបកំណើត គំរប់អាយុ១១ឆ្នាំឲ្យនាង។ លុះដល់ពេលកាត់នំខេក គ្រួសារ និងបងប្អូនសាច់ញាតិ បាននាំគ្នាឈរព័ទ្ធវង់ ដើម្បីទះដៃបណ្តើរ ច្រៀងអបអរជូនពរថ្ងៃខួបកំណើតនូវចម្រៀង «Happy Birthday» បណ្តើរ ជាភាសាអេស្ប៉ាញ និងឈរត្រៀមបាញ់ស្រ្ពាយ៍ទៅលើកុមារីរងគ្រោះផងដែរ។

នៅគ្រានោះគេឃើញ  ក្មេងស្រីរងគ្រោះបានព្យាយាម ផ្លុំពន្លត់ភ្លើងកាំជ្រួចជាច្រើនសា ដែលត្រូវបានដោតជាប់លើនំ ជំនួសដោយការអុជទាន។ ប៉ុន្តែផ្ទុយទៅវិញវាមិនរលត់ទាល់តែសោះ រហូតដល់ពេលដែលគ្រួសារនាងច្រៀងចប់ ពួកគេក៏នាំគ្នាបាញ់ស្រ្ពាយ៍លើនាងដើម្បីអបអរ តែបែរជាបង្កឲ្យជាតិឧស្ម័នចេញពីស្ព្រាយ៍ ឆាបជាមួយនឹងភ្លើងកាំជ្រួច បណ្តាលឲ្យឆេះសក់កុមារីរងគ្រោះតែម្តង។

ភ្លាមនោះដែរ គ្រួសារនាងក៏បានស្ទុះស្ទាជួយពន្លត់។  វីដេអូត្រូវបានបញ្ចប់ ក្រោយសាច់ញាតិរបស់កុមារីរងគ្រោះ រត់ចូលទៅជួយពន្លត់ភ្លើងឆេះលើសក់នោះ។

ទោះបីជាយ៉ាងណា  ប្រភពមិនបានឲ្យដឹងថា ក្រោយកើតហេតុកុមារីរងគ្រោះ ទទួលរងរបួសធ្ងន់ ឬស្រួលនោះទេ។

នេះជាសារមួយដើម្បីបង្កើនការប្រុងប្រយ័ត្នរាល់ពេលផ្លុំទានពន្លត់ និងបាញ់ស្រ្ពាយ៍ផងដែរ ចៀសវាងកុំឲ្យកើតមានគ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង ដូចករណីក្មេងស្រីខាងលើនេះ ៕

ទស្សនាវីដេអូខាងក្រោម៖  

ក្មេងស្រីរងគ្រោះបានព្យាយាម ផ្លុំពន្លត់ភ្លើងកាំជ្រួចជាច្រើនសា ដែលត្រូវបានដោតជាប់លើនំ ជំនួសដោយការអុជទាន ប៉ុន្តែផ្ទុយទៅវិញវាមិនរលត់ទាល់តែសោះ
គ្រួសារនាងបានបាញ់ស្រ្ពាយ៍លើនាងដើម្បីអបអរ តែបែរជាបង្កឲ្យជាតិឧស្ម័នចេញពីស្ព្រាយ៍ ឆាបភ្លើងបណ្តាលឲ្យឆេះសក់កុមារីរងគ្រោះតែម្តង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]