អង់គ្លេស៖ Paul Pogba បានចាកចេញពីកីឡដ្ឋាន Old Trafford ដោយប្រើឈើច្រត់ ក្រោយពីតារាឆ្នើមរូបនេះបានរងរបួសអំឡុងពេលដែល Man Utd យកឈ្នះ Basel ៣-០ ក្នុងពានរង្វាន់ Champions League កាលពីយប់មិញ។

Pogba មានបញ្ហាសសៃពួរ ហើយត្រូវបានលោក Jose Mourinho ធើ្វការផ្លាស់ប្ដូរចេញនៅនាទី១៧ ជំនួសវិញដោយខែ្សបម្រើ Marouane Fellaini។  

Pogba របួស
លោក Mourinho សម្រេចប្ដូររូបគេចេញ

ខែ្សបម្រើជម្រើសជាតិបារាំងនេះ អាចនឹងត្រូវសម្រាកមិនបានជួយក្រុមក្នុងរយៈពេល ៦សប្ដាហ៍ ដែលធើ្វឲ្យអ្នកគាំទ្រមានការបារម្ភចំពោះទម្រង់លេងរបស់ក្រុម ខណៈដែលរូបគេគឺជាកីឡាករស្នូលម្នាក់របស់ក្រុមផងដែរ។

ទន្ទឹមនឹងនេះ អ្នកចាត់ការលោក Jose Mourinho បានបញ្ជាក់ដែរថា Pogba នឹងពុំមានវត្ដមានឡើយក្នុងជំនួបទល់នឹង Everton នៅយប់ថៃ្ងអាទិត្យនេះ ប៉ុន្ដែលោកក៏បានបន្ថែមថា Ander Herrera, Michael Carrick, Fellaini និង Nemanja Matic នឹងចូលខ្លួនដើម្បីជំនួសកន្លែងរបស់គេ៕  

លោក Mourinho សម្រេចប្ដូររូបគេចេញ
Pogba ដើរដោយប្រើឈើច្រត់ ចាកចេញពី Old Trafford

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]